ខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀតនៅក្នុងប្រទេសថៃបានទទួលរង​ឥទ្ធិពល​ពី​ព្យុះ «Mora» បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លិចលង់​តំបន់​ជា​ច្រើន នៅ​ស្រុកខូ​ខាន់ ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ ។

នៅ​ថ្ងៃ​ទី​៣១ ឧសភា ព្យុះ «Mora» បាន​រំកិល​ឡើង​ច្រាំង​នៅ​បរិវេណ​ប្រទេស​បង់​ក្លា​ដែ​ស និង​មី​យ៉ា​ន់​ម៉ា ធ្វើ​ឱ្យ​បរិវេណ​ភាគ​ខាងកើត ឈៀង​ខាងជើង​ប្រទេស​ថៃ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ នៅ​ក្នុងស្រុក​ជា​ច្រើន​របស់​ខេត្ត​ស៊ី​សាកេ​ត ។ ជាពិសេស ​នៅ​ស្រុក​ខូ​ខាន់ មាន​ភ្លៀង​ធ្លាក់​ជោកជាំ ​ស្ទើរ​ពេញ​មួយ​យប់ បង្ក​ឱ្យ​ជន់​លិច​ស្រែ​ចម្ការ​របស់​រដ្ឋ ។ ក្រៅពី​នេះ ​ក៏​ធ្វើ​ឱ្យ​ដង​ផ្លូវ និង​ផ្ទះ​របស់​ពលរដ្ឋ​មួយ​ចំនួន​ទទួល​ការ​ខូចខាត ។

បន្ទាប់ពីទទួលបានដំណឹងនេះ អាជ្ញាធរ​ក្នុង​ខេត្ត កំពុង​ព្យាយាម​ជួយ​សង្គ្រោះ​ពលរដ្ឋ ដោយ​ធ្វើការ​បង្ហូរទឹក និង​ជម្លៀស​ពលរដ្ឋ​មួយ​ចំនួន​ទៅ​ទីទួល​សុវត្ថិ​ភាព។

ខេត្តស៊ីសាកេតត្រូវទទួលរងជំនន់ទឹកភ្លៀងយ៉ាងដំណំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Anna

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់