ដើម្បីឈានទៅបើកការដ្ឋានជាផ្លូវការសម្រាប់ការដោះស្រាយបញ្ហាកកស្ទះចរាចរដែលកំពុងម​មាញឹកខ្លាំងនៅលើកំណាត់ មហាវិថីសហព័ន្ធរុស្ស៊ី ក្រុមអ្នកជំនាញស្ថាបនាការដ្ឋានសា្ថបនាស្ពា​នអាកាសទី៥ ត្រង់ស្តុបផ្សារដីហុយ បានចាប់ផ្តើម  ដំណើរការជាបណ្តើរៗហើយ។ 

លោក ឡុង ឌីម៉ង់ អ្នកនាំសាលារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះថាស្ពានអាកាសទី៥នេះគឺស្ថិតតាមបណ្តោមហាវិថីសហព័ន្ធរុស្ស៊ីកាត់រំលងពីលើផ្លូវហាណូយដើម្បីជួយរំដោះស្ថានភាពកកស្ទះចរាចរណ៍ខណៈពេលមានភាព មមាញឹកត្រង់ចំ​ណុចប្រសព្វនេះ។ការស្ថាបនាស្ពានអាកាសនេះ មិនត្រឹមតែបម្រើដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែវាបានបម្រើឱ្យវិស័យទេសចរណ៍សម្រាប់អ្នក ធ្វើដំណើ​រឆ្ពោះ​ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលអាចជួយសម្រួលដល់ ប្រព័ន្ធចរាចរណ៍បាន យ៉ាងងាយស្រួលថែមទៀត។

លោកឡុង ឌីម៉ង់បានបន្តថារហូតមកដល់ពេលនេះ ក្រុមការងារដោះស្រាយសំណង់ជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីការស្ថាបនាគម្រោងនេះ ត្រូវបានបង្កើតឡើងរួចរាល់ហើ​យ ដែលនឹងជួយ ពន្លឿនការសាងសង់ឱ្យបានឆាប់រហ័សតាមផែនការ។លោក៏បានអំពាវនាវដ​ល់​ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ សូមមេតា្ត យោគយល់អធ្យាស្រ័យ ស្របពេលការដ្ឋានកំពុងដំណើរការ ដែលបណ្តាលឱ្យផ្លូវកាន់ តែកក់ស្ទះ ចរាចរណ៍ និងប៉ះពាល់ដល់ការធ្វើដំណើរជាក់ជាមិនខាន។

គួរជម្រាបថារហូតមកដល់ពេលនេះ ក្រុមវិស្វកម្មនៃក្រុមហ៊ុនចិន បានចាប់ផ្តើមខួងដីបុកសរសរគ្រឹះ និងពង្រីក ទទឹងផ្លូវត្រង់ស្តុបផ្សារដីហ៊ុយលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ដែលត្រូវ ស្ថា​បនាជាស្ពានអាកាសទី៥នេះ ឱ្យបានរួចរាល់តាមផែនការក្នុងរយៈពេលជាង១ឆ្នាំ។ហើយគម្រោ​​ងសាងសង់នេះគឺស្ថិតលើចំណុច ប្រសព្វរវាង មហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងផ្លូវហាណូយ ដែលមានប្រវែង៦០៥ម៉ែត្រ ទទឹងប្រវែង១៦.៥០ម៉ែត្រ សាង សង់ដោយក្រុមហ៊ុនចិន ជាមួយនឹងគម្រោងស្ថាបនាផ្លូវ ក្រវ៉ាតក្រុងទីពីរ គឺផ្លូវហាណូយ ភ្ជាប់ផ្លូវក្រវ៉ាតក្រុង ទំនប់កប់ស្រូវ ឆ្ពោះទៅកាន់ក្រុងតាខ្មៅ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យបច្ចេកទេស ដោយក្រសួង សាធារណការ និងដឹកជញ្ជូន៕

ក្រុមអ្នកជំនាញស្ថាបនា៖ ស្ពានអាកាសទី៥ ត្រង់ស្តុបផ្សារដីហុយចាប់ផ្តើម ដំណើរការជាបណ្តើរៗហើយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់