យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមហ៊ុនទ្រីភា​ពគ្រុបបានប្រកាសថាខ្លួនមិនជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនឈើឈ្មោះយូនីហ្គ្រីន គ្រុប ទេ។នុសា

ការប្រកាសច្រានចោលរបស់ក្រុមហ៊ុនទ្រីភាព នេះបានធ្វើឡើងបន្ទាប់ពីនៅពេលថ្មីៗនេះគណៈ​ក​ម្មការជាតិបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ បានចុះត្រួតពិនិត្យឈើ នៅទីតាំងក្រុមហ៊ុន យូនីហ្គ្រីន ដែលក្រុមហ៊ុនទ្រីភាពថា ក្រោយចុះត្រួតពិនិត្យ មានការលើកឡើងនិងចោទប្រកាន់ថា ក្រុមហ៊ុន យូនីហ្គ្រីននេះ គឺជាផ្នែកមួយរបស់ក្រុមហ៊ុនរបស់ខ្លួន។

ក្រៅពី​ប្រកាស​ការពារ​ខ្លួន​ម្តងទៀត​ថា​មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​​ក្រុមហ៊ុនទ្រីភាពក៏បា​ន​​អំពាវនាវឲ្យគណៈកម្មការជាតិ ចុះបង្ក្រាបបទល្មើសព្រៃឈើនោះត្រូវចាត់វិធានការផ្លូវច្បាប់ចំ​ពោះ​​ក្រុមហ៊ុនណាដែលក្រុមហ៊ុនទ្រីភាពថា បានយកឈ្មោះក្រុមហ៊ុនរបស់ខ្លួនទៅពាក់ព័ន្ធនឹងអំពើទុច្ចរិត បទល្មើសព្រៃឈើ ឬអំពើផ្សេងៗ។ការច្រានចោលនេះបានធ្វើឡើងខណៈរដ្ឋាភិបាលបង្កើតក្រុមការងារពិសេសមួយចុះទប់ស្កាត់បទល្មើសព្រៃឈើ នៅភូមិភាគឦសានជាប់ប្រ​ទេ​សវៀតណាម។

គួរបញ្ជាក់ថាកន្លង​មកសង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិដែល​ឃ្លាំ​មើលបរិស្ថាន រួម​ទាំង​គណប​ក្ស​​ប្រឆាំង​ផង បាន​អះអាង​ថាក្រុមហ៊ុន​ទ្រី​ភាពពិតជា​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើនៅ​ច្រើ​ន​កន្លែង​ក្នុងប្រទេស​កម្ពុជាដែល​ពួកគេ​ថាពេលខ្លះបទល្មើស​ជា​ទម្រង់​ធំរបស់​ក្រុមហ៊ុន​នោះ គ្មាន​ការទប់ស្កាត់ពី​មន្ត្រី​ជំនាញ​ទេ។ តែ​ការចោទប្រកាន់​នេះត្រូវបាន​ក្រុមហ៊ុន​ទ្រី​ភាពប្រកា​ស​​​ច្រាន​ចោ​ល​​ជា​បន្តបន្ទាប់​។​ទាក់ទងនិងបញ្ហានេះដែរសង្គមស៊ីវិល ដែលធ្វើការផ្នែកបរិស្ថានវិញ ដាក់កា​រសង្ស័យថា ការបិទព័ត៌មាន ពួកគេថា អាចជាឱកាសរបស់មន្ត្រីខិលខូចមួយចំនួនបានឃុបឃិតគ្នាទទួលបានប្រយោជន៍ផ្លាល់ខ្លួនពីជនបង្កបទល្មើស៕

ក្រុមហ៊ុនទ្រីភាពគ្រុបប្រកាស ថាខ្លួនមិនជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន ឈើឈ្មោះយូនីហ្គ្រីនគ្រុប

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់