ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ បានចេញសេចក្តីថ្លៃងការណ៍មួយ ដោយ​សម្តែងនូវការគាំទ្រ និង​ស្វាគមន៍​ចំពោះ​ដំណើរការ​នៃ​ការបង្កើត​ច្បាប់​សហជីព​នៅ​កម្ពុជា, យ៉ាងណាក៏ដោយ សេចក្តីថ្លៃងការណ៍ដដែលនេះ ក៏បានបង្ហាញនូវកង្វល់របស់ខ្លួន ដោយស្នើឲ្យ រដ្ឋាសភាជាតិ ពិនិត្យ និងកែសម្រួលបន្ថែមទៀត នូវចំណុចមួយចំនួន។

សេចក្តីថ្លែងការណ៍​រប​ស់​សមាជិក​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ចុះ​ថ្ងៃទី​១២​ខែធ្នូ​ ឆ្នាំ២០១៥នេះ បាន​ឲ្យ​ដឹងថា ​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) ​សម្តែង​នូវ​ការ​គាំ​ទ្រ និង​ស្វាគមន៍​ចំពោះ​ដំណើរការ​នៃ​ការបង្កើត​ច្បាប់​សហជីព​នៅ​កម្ពុជា ដែល​បាន​ដំណើរការ​ពិភាក្សា​ក្នុង​យន្តការ​ត្រីភាគី​តាំងពី​ឆ្នាំ​២០០៨ ដោយ​ខ្លឹមសារ​ជារួម​ស្របទៅនឹង​ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីពី​ការងារ​រ និង​អនុសញ្ញា​អន្តរជាតិ​លេ​៨៧ និង​លេខ​៩៨ និង​ជាពិសេស​ស្របទៅតាម​ការរីកចម្រើន​សេដ្ឋកិច្ចជាតិ និង​អង្គការ​វិជ្ជាជីវៈ​សហជីព​។

​សេចក្តីព្រាងច្បាប់​ចុងក្រោយ​នៃ​ច្បាប់​ស្តីពី​សហជីព បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ការកែសម្រួល​ចំណុច​សំខាន់ៗ​ជា​អាទិភាព​មួយចំនួន ហើយ​ចំណុច​មួយចំនួនទៀត​ត្រូវបាន​បន្ថែម​ឲ្យ​ប្រសើរ​ជាង​ការអនុវត្ត​ក្នុងពេល​បច្ចុប្បន្ន​ដូចជា ៖ ១)​ការលុបចោល​ចំនួន​២០​ភាគរយ មក​ត្រឹម​១០​នាក់ សម្រាប់​ការបង្កើត​សហជីព ២)​ការកំណត់​អាយុ​របស់​ថ្នាក់ដឹកនាំ​សហជីព​មក​ត្រឹម​១៨​ឆ្នាំ​ដែល​បច្ចុប្បន្ន​ទាល់តែ​២៥​ឆ្នាំ​ឡើង​ទើប​អាច​ធ្វើជា​ថ្នាក់ដឹកនាំ​សហជីព​បាន ៣)​ថ្នាក់ដឹកនាំ​សហជីព​មិន​តម្រូវ​ឲ្យ​មាន​លិខិត​ថ្កោលទោស​នៅ​ក្រសួងយុត្តិធម៌ ដែល​បច្ចុប្បន្ន​ត្រូវមាន​លិខិត​ថ្កោលទោស​ពី​ក្រសួងយុត្តិធម៌ និង​៤)​សមាជិក​សហជីព​មាន​ចំនួន​ចាប់ពី​៣០​ភាគរយ​បូក​១​ឡើង​ទ​ភ មាន​សិទ្ធិ​ស្នើសុំ​ភាពជា​តំណាង​បំផុត​បាន ដែល​បច្ចុប្បន្ន​ទាល់តែ​មាន​សមាជិក​៥០​ភាគរយ​បូក​១ ឡើងទៅ​ទើប​ស្នើសុំ​បាន​។​ល​។

ជារួម សេចក្ដីថ្លែងការណ៏ របស់ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ បានសម្ដែងការស្វាគមន៍​ចំពោះ​ដំណើរការ ការបង្កើត​ច្បាប់​សហជីព​នៅ​កម្ពុជា ក៏ប៉ុន្តែរ ​ សុំឲ្យ​រដ្ឋសភា​ពិនិត្យ និង​កែសម្រួល​បន្ថែមទៀត​នូវ​ចំណុច​មួយចំនួន​ដែលជា​កង្វល់ ដើម្បី​ឆ្លើយតប​ទៅនឹង​ភាគី​ពាក់ព័ន្ធ​ធានាបាន​នូវ​សិទ្ធិសេរីភាព​សហជីព និង​ជំរុញ​ឲ្យ​មាន​សុខដុម​នីយកម្ម​នៅក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ បង្កើន​ផលិតភាព និង​ការវិនិយោគ។ បន្ថែមលើនេះ ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ក៏បានស្នើឡើងថា បន្ទាប់ពី​រដ្ឋសភា​អនុម័ត​ច្បាប់​នេះ សូម​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ទៅដល់​ភាគី​ពាក់ព័ន្ធ ដើម្បី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព និរន្តរភាព និង​សន្តិសុខ​ការងារ​នៅតាម​បណ្តា​រោងចក្រ សហគ្រាស​។​

គួរជម្រាបថា សេចក្តីព្រាងច្បាប់សហជីព ដែលមាន ១៧ជំពូក និង១០០មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តទាំងស្រុងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ ហើយច្បាប់នេះ ត្រូវបានអគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី១០ធ្នូ បានប្រកាសថា នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់សហជីព នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។

យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃម្សិលមិញ ច្បាប់នេះ ត្រូវ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសលើកពេលរៀបចំសិក្ខាសលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សហជីព ដោយគ្មានកំណត់ថ្ងៃ ដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា ការលើកពេលសិក្ខាសាលាពិគ្រោះយោបល់នោះ ដោយសារតែគណៈកម្មការរៀបចំសិក្ខាសាលានេះ ត្រូវការនូវពេលវេលាបន្ថែម ដើម្បីត្រៀមលក្ខណៈរៀបចំឲ្យបានល្អ៕

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា គាំទ្រចំពោះដំណើរការ នៃការបង្កើតច្បាប់សហជីព តែស្នើឲ្យមានការពិនិត្យ និងកែសម្រួលបន្ថែមទៀតនូវ ចំណុចមួយចំនួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់