នៅក្នុងសេចក្តីប្រកាសថ្មីមួយរបស់ទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា កូរ៉េខាងជើងនឹងផ្អាកកម្មវិធីបរមាណូ ក៏ដូចជាសាកល្បងគ្រាប់បែបបរមាណូ ប្រសិនបើអាមេរិកបញ្ឈប់ការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង។នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក Risuyongនៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មាន AP កាលពីថ្ងៃទី២៤ខែមេសា។

មន្ត្រីជានខ្ពស់កូរ៉េខាងជើង លោកRisuyong បានផ្ដល់បទសម្ភាសន៍លើកដំបូងបង្អស់មួយ ជាមួយបណ្តាញព័ត៌មានលោកខាងលិច AP ​ដោយលោកបានបញ្ជាក់ថា «ពួកគាត់ឈប់ធ្វើសមយុទ្ធយុទ្ធនៅឧប្បទ្វីបកូរ៉េ ទើបយើងអាចផ្អាកកម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលបាន ។ ប្រសិនបើយើងបន្តប្រឈមមុខដាក់គ្នាបែបនេះអាចបង្ករឲ្យមានលទ្ធផលអាណោចអាធម្ម មិនត្រឹមតែប្រទេសកូរ៉េទាំងពីរឡើយគឺនៅលើពិភពលោកទាំងមូល»។

លោក រី ស៊ូយ៉ុង បន្តទៀតថា កូរ៉េខាងជើង មានសិទ្ធិក្នុងការរក្សានិងបន្តកម្មវិធីបរមាណូរបស់ខ្លួន ដោយមិនមានការរាថយឡើយ បើទោះបីទទួលរងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក្តី។ គោលដៅនៃការផលិតអាវុធនោះគឺដើម្បីទប់ស្កាត់ការគម្រាមកំហែងពីសត្រូវវាយប្រហារទៅលើកូរ៉េខាងជើងដោយមិនបានគម្រាមកំហែងដល់ប្រទេសណាមួយនោះឡើយ។ ប៉ុន្តែកន្លងមកកូរ៉េខាងជើងបានប្រកាសថានឹងវាយបកវិញដោយបរមាណូប្រសិនបើប្រទេសណាមួយវាយប្រហារទៅលើកូរ៉េខាងជើងនោះ។

ឆ្លើយតបទៅនឹងការប្រកាសរបស់លោក រី ស៊ូយ៉ុង មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយទៅកាន់បណ្តាញព័ត៌មាន AP ថាការចូលរួមធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូងគឺជាការសន្យារបស់អាមេរិកនៅក្នុងការការពារសន្តិសុខសុវត្ថភាពក្នុងតំបន់តាមកិច្ចព្រមព្រៀង រវាងអាមេរិកនិងកូរ៉េខាងត្បូង។

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានចាត់ទុកការធ្វើសមយុទ្ធរបស់អាមេរិកនិងកូរ៉េខាងត្បូងគឺជាការប៉ុនប៉ងឈ្លានពានកូរ៉េខាងជើង ។ ទាំងនោះហើយទើបកូរ៉េខាងជើងមិនព្រមបោះបង់កម្មវិធីបរមាណូរបស់ខ្លួន។ អាមេរិកនិងកូរ៉េខាងជើងតែងតែចោទប្រកាន់គ្នាទៅវិញទៅមក អាមេរិកស្នើរឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីបរមាណូជាមុនដើម្បីចចារ។ ចំណែកកូរ៉េខាងជើងវិញស្នើរឲ្យអាមេរិកបញ្ឈប់ការធ្វើសមយុទ្ធជាមុនសិន។

នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរកូរ៉េខាងជើងបន្តមហិច្ឆតាពង្រីកដែនវាយប្រហារលើគូសត្រូវ។ តាមក្រសួងការពារជាតិកូរ៉េខាងត្បូង របបកុម្មុយនិស្តព្យុងយ៉ាងកាលពីរសៀលថ្ងៃសៅរ៍បានបាញ់សាកល្បងមីស៊ីលចម្ងាយឆ្ងាយចេញពីនាវាមុជទឹក នៅសមុទ្រជប៉ុន។តាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយនេះ កូរ៉េខាងជើងចង់បង្ហាញថា ខ្លួនមានសមត្ថភាព មានយុទ្ធសាស្រ្តយោធាមិនចាញ់ប្រទេសមហាអំណាចនុយក្លេអ៊ែរ ដូចជាអាមេរិក។

តាមទីបញ្ជាការកងទ័ពកូរ៉េខាងត្បូងដែលបានតាមដានជាប់សកម្មភាពយោធារបស់ទីក្រុងព្យុងយ៉ាងគេឃើញមីស៊ីលមួយគ្រាប់បាញ់ចេញពីក្រោមទឹកក្បែរទីក្រុងកំពង់ផែមួយរបស់កូរ៉េខាងជើង។មីស៊ីលដែលបាញ់ចេញពីនាវាទឹក ហោះបានចម្ងាយតែ ៣០គីឡីម៉ែត្រប៉ុណ្ណោះជាហេតុធ្វើឲ្យភាគីកូរ៉េខាងត្បូងសន្និដ្ឋានថា ការបាញ់សាកល្បងបានទទួលបរាជ័យ។

ក្រុងព្យុង ប្រកាសថា និងបញ្ចប់ ការសាកល្បងគ្រាប់បែក បរមាណូបើអាមេរិក បញ្ចាប់ការធ្វើសមយុទ្ធរួម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់