អគ្គ​នាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួងរ៉ែ និង​ថាមពល បាន​ចុះ​អនុស្សារណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​ប្រេងកាត​ជាតិ​របស់​ថៃ PTT ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍ និង​ចំណេះដឹង​របស់​កម្ពុជា ក្នុង​វិស័យ​ប្រេងកាត​ទាំងមូល គឺ​ចាប់ពី​ការ​រុករក ចំរាញ់ និង​សុវត្ថិភាព​ក្នុងការ​ដឹកជញ្ជូន និង​លក់ដូរ។ នេះបើតាម​ក្រសួងរ៉ែ និង​ថាមពល បាន​ឲ្យដឹង​កាលពី​ថ្ងៃទី២​សីហា។

កិច្ច​ព្រមព្រៀង​នេះ ធ្វើឡើង​ក្នុង​អំឡុងពេល​ទស្សនកិច្ច​របស់​លោក លោក សុខ ខាវ៉ាន់ រដ្ឋ​លេខាធិការ​ក្រសួងរ៉ែ និង​ថាមពល នៅ​ប្រទេស​ថៃ ពីថ្ងៃ​ទី ៣០កក្កដា ដល់ ២​សីហា ២០១៧។

គណៈ​ប្រតិភូ​កម្ពុជា ក៏បាន​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ចំរាញ់​ប្រេងកាត និង​គីមី​ប្រេងកាត របស់​ក្រុមហ៊ុន Thai oil និង​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្តុក បញ្ចូល និង​ចែកចាយ​ហ្គាស Ban Rong Po LPG Terminal របស់​ក្រុមហ៊ុន PTT ផងដែរ៕

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Oeun Sophea

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់