ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមចំនួន ១០០នាក់

295

ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រឡង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ចំនួន ១០០​នាក់ ឲ្យ​បម្រើការ​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ​ក្រោម​ឱវាទ​ក្រសួង​អប់រំ​។

បើតាម​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ បេក្ខជន​ទាំងពីរ​ភេទ​ដែល​អាចដាក់​ពាក្យ​ប្រឡង​បាន ត្រូវតែ​ជា​និស្សិត ដែល​ពុំទាន់​មាន​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ ឬ​ជា​បុគ្គលិក​ក្របខណ្ឌ​រដ្ឋ​ដែល​បាន​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​រួចហើយ​។ បេក្ខជន ត្រូវមាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ ឬ​សញ្ញាបត្រ​បណ្ឌិត ដែលមាន​ឯកទេស​ស្របទៅតាម​តម្រូវការ​មុខវិជ្ជា​ជំនាញ​របស់​អង្គភាព​។
បេក្ខជន​ដែល​ចាប់អារម្មណ៍ អាច​ទទួល​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង ចាប់​ពីថ្ងៃ​ផ្សាយដំណឹង រហូតដល់​ថ្ងៃទី​១២ ខែកក្កដា​ខាងមុខ ខណៈ​កាលបរិច្ឆេទ​ប្រឡង នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែកក្កដា នា​សាលា​មធ្យមសិក្សា​គរុ​កោសល្យ​ម​ត្តេ​យ្យម​ជ្ឈឹ​ម​។
មុខវិជ្ជា​ប្រឡង​រួមមាន៖

-វប្បធម៌​ទូទៅ

-មុខវិជ្ជា​ជំនាញ និង​ភាសាបរទេស (​បារាំង ឬ​អង់គ្លេស​)​។

ព័ត៌មាន​បន្ថែម បេក្ខជន​អាចទាក់ទង​មក​ការិយាល័យ​ក្របខណ្ឌ​នៃ​នាយកដ្ឋាន​បុគ្គលិក ក្នុង​បរិវេណ​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា ឬ​តាមរយៈ​គេហទំព័រ www.moeys.gov.kh
 

banner