(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលិខិតចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បានអំពាវនាវសុំឲ្យសប្បុរសជនបរិច្ចាគធនធាន ផ្តល់ជារង្វាន់ដល់សិស្សពូកែទូទាំងប្រទេស ដែលការប្រលងនឹងប្រព្រឹត្តិទៅនៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ។

នៅក្នុងលិខិតអំពាវនាវរបស់ក្រសួងអប់រំ ឲ្យដឹងថា ពិធីបើកការប្រលងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១៤៖៣០នាទី នៅវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងខេត្តសៀមរាប។ ហើយ ពិធីបិទ និងចែករង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៦ខាងមុខ តាមពេលវេលា និងទីកន្លែងដដែល។

ក្រសួងអប់រំ បញ្ជាក់ថា ក្នុងគោលបំណងធ្វើឲ្យពិធីនេះកាន់តែមានភាពអធិកអធម ក្រសួង អំពាវនាវឲ្យសប្បុរសជនក្នុង និងក្រៅប្រទេស ចូលរួមឧបត្ថម្ភថវិកា និងសម្ភារនានា សម្រាប់ជារង្វាន់បន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស សំដៅជំរុញចលនានៃការប្រឡងសិស្សពូកែទូទាំងប្រទេសឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់៕

ខាងក្រោមនេះ ជាលិខិតអំពាវនាវរបស់ក្រសួងអប់រំ យុវជន និងកីឡា៖
ក្រសួងអប់រំ

ក្រសួងអប់រំ ប្រកាសសុំឲ្យសប្បុរសជនបរិច្ចាគធនធាន ផ្តល់ជារង្វាន់ដល់សិស្សពូកែទូទាំងប្រទេស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់