(​ភ្នំពេញ)៖ ខណៈ​​ទិវា​បុណ្យ​នៃ​​ក្ដី​ស្រលាញ់ (Valentine’s day) ​១៤កុម្ភៈ ដែល​​ជា​​ប្រពៃណី​​របស់​គ្រិស្ត​​​សាសនា នឹង​ខិត​ជិត​មក​ដល់ ​​៤ថ្ងៃខាងមុខ ក្រសួង​អប់រំ​ យុវជន ​​​និង​កីឡា ​​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ ម្សិល​មិញ​នេះ បាន​ចេញ​សេចក្ដី​​​ណែនាំ​មួយ​ ស្ដី​ពី​​វិធានការ​​​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ ក្នុង​ទិវា​បុណ្យ​នៃ​​ក្ដី​ស្រលាញ់​ នៅ​តាម​គ្រឹះស្ថាន​​សិក្សា​សាធារណៈ​ និង​ឯក​ជន។

​ក្រសួង​អប់រំ​ យុវជន ​​​និង​កីឡា លើកឡើង​ថា ​​ជា​រៀង​រាល់​ឆ្នាំ​​ ​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ​ដែល​ជា​ទិវា​បុណ្យ​នៃ​​ក្ដី​ស្រលាញ់​​ (Valentine’s day) ​​និង​ជា​ឱកាស​​មួយ​ធ្វើ​ឲ្យ​​សិស្សានុសិស្ស​​​មួយ​ចំនួន​យល់​ច្រឡំ​​ថា​ បុណ្យ​នេះ​​ជា​ថ្ងៃ​បុណ្យ​​សង្សារ​ ឬ​ជា​ថ្ងៃ​​ណាត់​ជួប​​គ្នា​រវាង​គូ​ស្នេហ៍​ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​​ទិវា​បុណ្យ​នៃ​​ក្ដី​ស្រលាញ់ ​កាន់​តែ​​​ប្រាសចាក​វប្បធម៌​​ និង​ប្រពៃណី​​ជាតិ​​ដ៏​ផូរផង់​របស់​ខ្មែរ​ទៀតផង។

តាមរយៈ​សេចក្ដី​ណែនាំ​​របស់ខ្លួន ​ក្រសួង​អប់រំ ​បាន​ដាក់ចេញនូវ​​វិធានការ​​​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ ក្នុង​ទិវា​បុណ្យ​នៃ​​ក្ដី​ស្រលាញ់​ ទៅ​តាម​គ្រឹះស្ថាន​​សិក្សា​សាធារណៈ​ និង​ឯក​ជន រួមមាន៤ចំណុច ដូចជា៖ ១) ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុសអំពីអត្ថន័យនៃទិវា​បុណ្យ​នៃ​​ក្ដី​ស្រលាញ់​​ (Valentine’s day)។ ២) ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឲ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៏ និងវិន័យ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្ស ជាប្រចាំ។ ៣) ត្រូវជម្រុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”។ និង ៤) ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្ដល់ និងទទួលបានព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំណែនាំ កែលម្អសិស្សានុសិស្សឲ្យបានទាន់ពេលវេលា៕

សេចក្ដី​​​ណែនាំរបស់ក្រសួងអប់រំ ស្ដី​ពី​​វិធានការ​​​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ ក្នុង​ទិវា​បុណ្យ​នៃ​​ក្ដី​ស្រលាញ់​ នៅតាម​គ្រឹះស្ថាន​​សិក្សា​សាធារណៈ​ និង​ឯក​ជន៖

tineday

 

ក្រសួងអប់រំ ណែនាំវិធានការ៤ចំណុច ទប់ស្កាត់សកម្មភាពមិនប្រក្រតី នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងទិវាបុណ្យនៃក្ដីស្រលាញ់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់