(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សាធារណជនជូនទៅទាំងអស់ មេត្តាជួយផ្តល់ឯកសារ សៀវភៅអានផ្សេងៗ ដែលបានប្រើប្រាស់រួចដល់បណ្ណាល័យតាមការស្ម័គ្រចិត្ត ដើម្បីអាចឲ្យសិស្សានុសិស្សធ្វើការសិក្សាស្រាវជ្រាវ និងអានបន្ថែមទៀត លើសៀវភៅសិក្សាគោលដែលមានស្រាប់។

សេចក្តីអំពាវនាវរបស់ក្រសួងអប់រំ បានបញ្ជាក់ថា «មកទល់បច្ចុប្បន្ននេះ បណ្ណាល័យគ្រប់ភូមិសិក្សាមានចំនួន ៨៤៧០ នៅតាមសាលារៀនទូទាំងប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយបណ្ណាល័យទាំងនេះ ភាគច្រើនមានតែសៀវភៅសិក្សាគោលប៉ុណ្ណោះ ពុំទាន់មានសៀវភៅអាន គ្រប់គ្រាន់តាមតម្រូវការ របស់សិស្សានុសិស្សសម្រាប់សិក្សាស្រាវជ្រាវ និងអានបន្ថែមនៅឡើយ»៕

ខាងក្រោមនេះ ជាសេចក្ដីអំពាវនាវទាំងស្រុងរបស់ក្រសួងអប់រំ៖

12688173_237455263253650_4911432501663117868_n

ក្រសួងអប់រំអំពាវនាវដល់សាធារណជនជួយផ្តល់ឯកសារ សៀវភៅអានផ្សេងៗ ដែលប្រើរួចដល់បណ្ណាល័យ តាមការស្ម័គ្រចិត្ត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់