(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល ​បាន​ស្នើ​ឲ្យ​រដ្ឋមន្រ្តីក្រសួង​ព័ត៌មានចាត់វិធានការបញ្ឈប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​របស់​ផលិតផល​ប្រេងកូឡាតាប៉ិ​ និង ​ថ្នាំដុសធ្មេញផ្កាឈូក២ ដោយ​លើក​ឡើង​ថាពុំមានសុំការ​អនុ​ញ្ញាត​​ពីក្រសួ​ងសុ​ខាភិបា​ល​។​

លិខិត​មួយច្បាប់​ចុះកាលបរិច្ឆទថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​ លោក ម៉ម ប៊ុនហេង បាន​​ជម្រាបមករដ្ឋមន្រ្តីក្រសួង​ព័ត៌មានថា លោកស្នើ​រដ្ឋមន្រ្តី​​ជួយ​ធ្វើ​អន្តរាគម​ន៍​ទៅ​ទូរទស្សន៍​ Bayon Tv និង BTV News ​បញ្ឈប់​ការផ្សព្វ​ផ្សាយ​នូវផលិត​ផល​ប្រេង​កូឡាតាប៉ិ​​ និង​ ថ្នាំ​ដុសធ្មេញ​សញ្ញាផ្កាឈូក២ នៅម៉ោង​៦​ដល់​ម៉ោង​៧ល្ងាច។

លោករដ្ឋមន្រ្តីក្រសួង​សុខាភិបាល ​បញ្ជាក់ថា មូលហេតុនៃ​ការស្នើសុំបញ្ឈប់នេះ​ដោយ​សារ​ ការផ្សាយ​ពាណិជ្ជកម្ម​ពាក់​ព័ន្ធ​នឹង​វិស័យ​​សុខាភិបាល​នូវផលិត​ផល​ប្រេង​កូឡា​តាប៉ិ ​និង ​ថ្នាំដុសធ្មេញ​សញ្ញា​ផ្កាឈូក​២​ដែល​គ្មាន​ចុះ​ប្រវេទ​នៅក្រសួង​​សុខាភិបាល​ និង​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ពីក្រសួង​សុខាភិបាល។

ដោយឡែក អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ មានប្រសាសន៍ថា​លោក​មិនដឹង​ពីបញ្ហានេះទេ ដោយ​លោក​ថាលោក​មិនមែនកាន់ផ្នែកឱសថនោះ​ទេ​។​ តែយ៉ាងណា លិ​ខិតរបស់ក្រសួង​សុខាភិបាល បញ្ជាក់ថា ក្រសួង​សុខាភិបាល​ សង្ឃឹមថា ​ឯក​ឧត្តម​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​នឹងមានវិធានការ​យ៉ាង​តឹង​រ៉ឹង​បំផុត​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​មិន​គោរ​ព​តាម​គោល​ការណ៍​ណែនាំ​របស់​ក្រសួង​ព័ត៌មាន៕

 

 

ក្រសួងសុខាភិបាលស្នើក្រសួង ព័ត៌មានចាត់វិធានការបញ្ឈប់ការផ្សាយ ពាណិជ្ជកម្មប្រេងកូឡាតាប៉ិ និង ថ្នាំដុសធ្មេញផ្កាឈូក២

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់