ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាស ចាប់ផ្ដើមពង្រឹងការកសាង និងការកែលម្អស្ថានភាពផ្លូវជាតិ ឱ្យមានគុណភាព និងសុវត្ថិភាព ឱ្យកាន់តែប្រសើរ។ការពង្រឹងការអនុវត្តន៍ការងាររបស់ខ្លួននេះគឺ ដើម្បីដណ្ដើមយក ចំណាត់ថ្នាក់ផ្កាយបីពី អង្គការវាយ តម្លៃសុវត្ថិភាពផ្លូវថ្នល់អន្ដរជាតិ យ៉ាងយូរបំផុតត្រឹមឆ្នាំ២០៣០ខាងមុខ។ រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនលោកត្រាំ អ៊ីវតឹក បានមាន ប្រសាសន៍ ថា ក្រសួងសាធារណៈការនឹងខិតខំប្រឹងប្រែងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកសាងផ្លូវជាតិនៅទូទាំងប្រទេស ឱ្យមាន សុវត្ថិភាព និងគុណភាពស្របតាមស្ដង់ដារអន្ដរជាតិ ដើម្បីទទួលបាន ចំណាត់ថ្នាក់ផ្កាយបី និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០ភាគរយ នៅឆ្នាំ២០២០។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសាធារណៈការបែបនេះគឺធ្វើឡើងនៅក្នុង កម្មវិធីបើកដំណើរការធ្វើឱ្យប្រសើរឡើងសុវត្ថិភាពផ្លូវថ្នល់ កាលថ្ងៃទី២១ ខែមីនា កន្លងទៅនេះ។ រដ្ឋមន្រ្ដីក្រសួងសាធារណការ មានប្រសាសន៍បញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងជ្រើសរើសមន្រ្ដីជំនាញសម្រាប់ចូលរួម បណ្ដុះបណ្ដាល រួចរាល់ហើយ ហើយនិងចុះអនុវត្ដន៍ជាក់ស្ដែងលើចម្ងាយផ្លូវប្រវែងចំនួន៥០០គីឡូម៉ែត្រ នៅតាមផ្លូវជាតិ សំខាន់ៗចំនួនបី រួមមាន ផ្លូវជាតិលេខ១ លេខ៣ និងផ្លូវជាតិលេខ៤ ដើម្បីធ្វើការកែលម្អផ្លូវជាតិទាំងនោះ ឱ្យទទួលបាន កម្រិតស្ដង់ដា រអន្ដរជាតិលើគុណភាព និងសុវត្ថិភាព។ ដូច្នេះដើម្បីឈានទៅធានាបាននូវគុណភាព និងសុវត្ថិភាពផ្លូវជាតិតាម ស្ដង់ដារអន្ដរជាតិ ក្រសួងបានចាប់ផ្តើម បណ្តុះបណ្តាលមន្រ្ដីជំនាញឱ្យមានសមត្ថភាព ក្នុងការវាយតម្លៃ កំណត់កម្រិតផ្លូវជាតិ ដែល ស្ថិតនៅក្នុង ការវាយតម្លៃលំដាប់ផ្កាយ តាមរយៈការដាក់ស្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងកែ សម្រួល ទីតាំងផ្លូវដែលមានកត្ដាហានិភ័យខ្ពស់ ពិសេសផ្លូវត្រូវមានចំណែក សម្រាប់អ្នកបើកបរម៉ូតូ អ្នកជិះកង់ និងថ្មើរជើង សម្រាប់ឆ្លងកាត់។ គម្រោងធ្វើឱ្យប្រសើរឡើងលើការកែលម្អគុណភាព សុវត្ថិភាពផ្លូវជាតិនេះ ត្រូវបាន គាំទ្រដោយ អ្នកជំនាញបច្ចេកទេសផ្លូវថ្នល់នៃប្រទេសចិន ហើយបន្ទាប់ពីការអនុវត្ដគម្រោងលើផ្លូវជាតិលេខ១ លេខ៣ និង ផ្លូវជាតិលេខ៤ ក្នុងជំហានដំបូង ដើម្បីឈានទៅទទួលបានចំណាត់ថ្នាក់ផ្កាយបី ហើយក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបន្ដអនុវត្ដន៍ការវាយតម្លៃនៅលើផ្លូវជាតិលេខ៥ លេខ៦ លេខ៧ និងផ្លូវជាតិលេខ៨ ។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

ក្រសួងសាធារណៈការនឹង ពង្រឹងគុណភាពផ្លូវថ្នល់ ដើម្បីដណ្តើមយកចំណាត់ថ្នាក់ ផ្កាយបី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់