កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះលោក ឌិត ទីណា រដ្ឋលេខាធិការ ក្រសួងរ៉ៃ និង​ថាមពលបានមានប្រសាសន៍ថាបានអះអាងថាក្រសួងបានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះប្រតិបត្តិការទប់ស្កាត់រថយន្តដឹកដី ឬខ្សាច់ខុសបច្ចេកទេសដែលកំពុ​​ងច​រាចរនៅតាម ដងផ្លូវជាតិសំខាន់ៗ ដូចភ្លៀវរលឹម ដើម្បីការពារសុវត្ថិភាពដល់អ្នកធ្វើដំណើរ ក៏ដូចជា ចូលរួមថែរក្សាផ្លូវ ថ្នល់ឱ្យបានល្អ។

លោកឌិត ទីណាបញ្ជាក់ថា ឡានដឹកដី ខ្សាច់ និងថ្មគ្រូសខុសបច្ចេកទេសនេះដូចជាការដឹកដោយគ្មានការគ្របត្រឹមត្រូវការដាក់ហួសចំណុះធ្វើឱ្យខ្សាច់គ្រួសហៀរហូរធ្លាក់មកលើផ្លូវ ដែ​ល​​បង្កផល​ប៉ះពាល់ដល់ អ្នកធ្វើដំណើរតាមផ្លូវ ជាពិសេសអ្នកជិះម៉ូតូ ព្រមទាំងធ្វើឱ្យថ្នល់គ្រ​ប​​​ដណ្ត​ប់​ដោយដីនិងគ្រួស ហើយហុយ ធូលីដី។ ប្រតិបត្តិការចុះត្រួតពិនិត្យរថយន្តដឹកដី ខ្សាច់ និង​ថ្ម​នៅលើដងផ្លូវជាតិសំខាន់ៗនេះ គឺក្រសួង និងនគរបាលចរាចរណ៍នឹងធ្វើដូចភ្លៀងរលឹម គឺមិនមានការដកដៃនោះទេ គឺធ្វើដោយគិតពីគុណភាព មិនមែនគិតតែបរិមាណនោះទេ។

លោករដ្ឋលេខាធិការ ក្រសួងរ៉ៃ និងថាមពលក្នុងប្រតិបត្តិការរយៈពេលមួយសប្តាហ៍កន្លងមកនេះ សមត្ថកិច្ចបានឃាត់ រថយន្តចំនួនជាង១០០គ្រឿង ហើយដែលសុទ្ធតែជាប្រភេទរថយន្តដឹកដីដឹកខ្សាច់ និងដឹកថ្ម ដែលល្មើសបទបញ្ជាដោយដឹកលើសចំណុះហើយ ត្រូវបានចាប់ផា​ក​ពិន័យ ជាមួយនិង​លក្ខខណ្ឌតម្រូវឲ្យអ្នកបើកបរធ្វើ ការកាយដី ខ្សាច់ ឬថ្ម ដែលដាក់លើសចំណុះនោះ​ទម្លាក់ចុះមក​ក្រោមវិញ មុននឹងអនុញ្ញាតឱ្យបន្តធ្វើដំណើរ ទៅមុខទៀត។

ជុំវិញបញ្ហានេះដែរប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិលោករុន រ័ត្នវាសនា បានបញ្ជាក់ថា សមត្ថកិច្ចនឹងធ្វើការ​ឃាត់ទុក​រថយន្តដឹក ដី ខ្សាច់ និងថ្មនេះ ប្រសិនបើម្ចាស់រថយន្តនៅតែមិនគោរពច្បាប់ចរាចរណ៍ ដោយបន្ត​ធ្វើការដឹកលើសចំណុះ ដែលបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរលើដងផ្លូវ។

គួរជម្រាបថាសម្រាប់ការចុះអនុវត្តន៍របស់ ក្រសួងរ៉ែ និងថាមពល និងនគរបាលចរាចរណ៍នេះដែរគឺ ស្របពេលប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរនៅតាម​ដងផ្លូវបានរិះគន់​ចំពោះ​សមត្ថកិច្ចដែ​លមិនអើពើចំពោះរថយន្តដឹកដី ខ្សាច់ និងថ្មដែលដឹកលើសចំណុះ បង្កប៉ះពាល់​ដល់អ្នកធ្វើដំណើរ និងខូចបរិស្ថាននៅ លើផ្លូវ៕

ក្រសួងរ៉ែនិងថាមពលសហការជាមួយ​​ អគ្គស្នងការនគរបាលជាតិចុះប្រតិបត្តិ ការទប់ស្កាត់រថយន្តដឹកដីដូចភ្លៀវរលឹម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់