ក្រសួងយុត្តិធម៌ លើកពេលការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី

1214

(ភ្នំពេញ)៖ យោងតាមលិខិតរបស់ក្រសួងយុត្តិធម៌ ឲ្យដឹងថា ក្រសួងនឹងលើកពេលការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ទៅក្នុងឱកាសបុណ្យពិសាខបូជាវិញ។

ក្នុងលិខិតរបស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ឲ្យដឹងថា លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួង និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានសម្រេចលើកពេលការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ទៅក្នុងឱកាសបុណ្យពិសាខបូជាវិញ។

នៅក្នុងលិខិតដដែលបានបញ្ជាក់ថា៖ “គណៈកម្មការថ្នាក់ជាតិបានទទួលសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសរបស់គណៈកម្មការថ្នាក់ រាជធានី-ខេត្ត ក្នុងឱពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៦ ចំនួន១២ខេត្ត ដែលក្នុងចំណោមសំណើទាំងនេះ គណៈកម្មការថ្នាក់ជាតិបានពិនិត្យឃើថា សំណើមួយចំនួនពុំទាន់អនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ និងការរៀបចំឯកសារមិនបានត្រឹមត្រូវទៅតាមគោលការណ៍ និងទម្រង់លក្ខខណ្ឌដែលមានចែង ក្នុងបទបញ្ញត្តិច្បាប់ជាធរមាននៅឡើយ រួមទាំងកង្វះខាតព័ត៌មាន នៃសំណុំឯកសាររបស់ទណ្ឌិតមួយចំនួនផងដែរ ”។

ដូច្នេះក្រសួងយុត្តិធម៌ សម្រេចលើកពេលការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសចូលឆ្នាំថ្មី ទៅក្នុងឱកាសបុណ្យពិសាខបូជាវិញ៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ACU ទាំងស្រុង៖

ក្រសួងយុត្តិធម៏ ១ ក្រសួងយុត្តិធម៏ ២

banner