(កំពង់ចាម)៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច បណ្តេញមន្ត្រីនគរបាលជាតិ៣រូប នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ចេញពីក្របខណ្ឌមន្ត្រីនគរបាល ដោយមូលហេតុបោះបង់ចោលការងារ និងល្មើសវិន័យនគរបាលជាតិ។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ចុះកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ឲ្យដឹងថា មន្ត្រីនគរបាលទាំង៣រូបនោះ រួមមាន៖ ទី១-ពលបាលឯក ឈ្មោះ មុត តុល អត្តលេខ ៤៧៨៣៤ មូលហេតុបោះបង់ចោលការងារ។ ទី២-អនុសេនីយ៍ទោ ឈ្មោះ ផេង ផានិត អត្តលេខ ៦៩៤៤៨ មូលហេតុបោះបង់ចោលការងារ។ និងទី៣-ព្រិន្ទបាលទោ ឈ្មោះ តុន គឹមលុន អត្តលេខ ៤៨១២៨ មូលហេតុល្មើសវិន័យរបស់កងកំលាំងនគរបាលជាតិ។ មន្រ្តីទាំងបីនាក់នេះ ជាមន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយរូបភាពដកហូតឋានន្តរសក្តិ និងបណ្ដេញចេញផុតពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។

សេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ក្នុងប្រការ២ និង៤ បានបញ្ជាក់ថា ប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ចាប់ពីខែមីនា ឆ្នាំ២០១៦ តទៅ។ ហើយ អង្គភាពស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួនមានឈ្មោះខាងលើ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ៖

k 1 k 2 k 3

 

ក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចបណ្តេញមន្ត្រីនគរបាល៣រូប នៅខេត្តកំពង់ចាម ចេញពីក្របខណ្ឌ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់