រដ្ឋមន្រ្តីក្រសួងពត៌មានលោកខៀវ កាញារឹទ្ធិបានជម្រាបជូនទៅកាន់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍គ្រប់ប្រភេទបញ្ឈប់នូវការចាក់ផ្យាយនូវបទចម្រៀងចំណងជើងថា ”ស្អាតជានិច្ច” ដែលជាការបកស្រាយរបស់អ្នកចម្រៀងស្រីពេជ្យសោភានិងអ្នកចម្រៀងប្រុសឌីជេដេវីឌនៃផលិតកម្មហង្សមាសដែលក្រសួងបានបញ្ជាក់ថាទាំងខ្លឹមសារ និងរូបភាពននៃការសម្ដែងបានប្រាសចាកទៅនិងអត្ថន័យខ្លឹមសារទាំងស្រុងនូវខ្លឹមសារបទចម្រៀងដើម”ស្អាតជានិច្ច”ដែលបានអប់រំគំនិតប្រាជ្ញាស្មារតីឪ្យកុមារឧស្សាហ៍ព្យាយាមរស់នៅស្អាតនិងមានអនាម័យគ្រប់ពេលវេលាគ្រប់ទីកន្លែងទាំងនៅផ្ទះទាំងនៅសាលារៀនដើម្បីក្លាយខ្លួនជាកុមារគំរូជាទំពាំស្នងឬស្សីរបស់ជាតិនោះ។នេះបើយោងតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងពត៌មានលោកខៀវ កាញារឹទ្ធិចុះថ្ងៃទី២៤កុម្ភះឆ្នាំ២០១៦ដែលយើងទទួលបាននៅថ្ងៃទី០២ខែមិនាឆ្នាំ២០១៦។

ខាងក្រោមនេះជាលិខិតរបស់រដ្ឋមន្រ្តីក្រសួងពត៌មានលោកខៀវ កាញារឹទ្ធិទាំងស្រុង៖2016 03 02

 

ក្រសួងពត៌មានបញ្ឈប់ការចាក់ផ្សាយ បទចម្រៀង”ស្អាតជានិច្ច”របស់ផលិតកម្មហង្សមាស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់