(ភ្នំពេញ)៖ នៅដើមខែមីនា ចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ នេះ សីតុណ្ហភាពអតិបរមា នៅក្នុងប្រទេសកម្ពុជា នឹងកើនឡើងខ្ពស់ជាងខែកុម្ភៈ ពីចន្លោះ ០២-០៣អង្សាសេ។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបង្ហាញថា តំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអតិបរមា ចាប់ពី ៣៥-៣៧អង្សាសេ។ តំបន់ទាំងពីរនេះ ពុំមានភ្លៀងកក់ខែនោះទេ។ ចំណែកនៅតំបន់មាត់សមុទ្រវិញ អាចមានភ្លៀងកក់ខែខ្លះៗ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមីនាឆ្នាំ២០១៦។ និង សីតុណ្ហភាពអតិបរមាមាន ចន្លោះពី ៣៣-៣៥អង្សាសេ។

ប្រឈមនឹងបញ្ហានេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងប្រុងប្រយ័ត្នគ្រប់កាលៈទេសៈ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕

ខាងក្រោមនេះ ជាសេចក្ដិីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖

12799099_1564004393913926_2157567794556591228_n

 

ក្រសួងធនធានទឹក និងឧតុនិយម៖ នៅដើមខែមីនានេះ កម្ពុជានឹងកើនកម្តៅខ្ពស់ជាងខែមុន ០២-០៣អង្សាសេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់