(ភ្នំពេញ)៖ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦នេះ កម្រិតសីតុណ្ហភាពអប្បបរមា មានការធ្លាក់ចុះខ្លាំង នៅបណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា យោងតាមការព្យាករណ៍ នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦នេះ កម្រិតសីតុណ្ហភាពអប្បបរមា មានការធ្លាក់ចុះខ្លាំង នៅបណ្តាខេត្តមួយចំនួនរួមមាន៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះ ក្នុងរង្វង់១៤-១៦ អង្សាសេ។

តាមការបញ្ជាក់ពីលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បណ្តាខេត្តមួយចំនួនទៀត រួមទាំងរាជធានីភ្នំពេញផង សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះក្នុងរង្វង់ ១៩-២១ អង្សាសេ។ ចំពោះបណ្តាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មិនមានការធ្លាក់ចុះច្រើននោះទេ ក្នុងរង្វង់ ២២-២៤ អង្សាសេ។

ប្រឈមនឹងអាកាសធាតុធ្លាក់ចុះត្រជាក់អំឡុង២ថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កើនការយកចិត្តទុកដាក់ លើបញ្ហាសុខភាព ពិសេសចំពោះមនុស្សចាស់ និងកុមារ៕

ក្រសួងធនធានទឹក និងឧតុនិយម៖ អាកាសធាតុចុះត្រជាក់ខ្លាំងតាមបណ្តាខេត្តមួយចំនួន ចន្លោះថ្ងៃទី២៥,២៦ ខែមករានេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់