(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់ប្រធានមន្ទីអប់រំ ទាំង២៥រាជធានីខេត្ត ឲ្យណែនាំជាបន្ទាន់ដល់សាលាខ្វះខាតទឹក អាចប្រើប្រាស់ថវិកាសាលារៀន សម្រាប់ចំណាយទិញទឹកប្រើប្រាស់។

យោងតាមលិខិតរបស់ក្រសួងអប់ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ គូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកដោះស្រាយបន្ទាន់លើបញ្ហាខ្វះខាតទឹកប្រើប្រាស់ជាមួយរដ្ឋាភិបាល ក្រសួងស្នើដល់ប្រធានមន្ទីរអប់រំ គ្រប់រាជធានី-ខេត្ត ធ្វើការណែ​នាំបន្ទាន់ដល់សាលារៀនដែលខ្វះខាតទឹក អាចប្រើប្រាស់ថវិកាសាលារៀន ក្នុងអនុគណនី ៦០០៣១ (ស្បៀង) ៦០០៦២ (ទឹក) និងថវិកាជំនួយដើម្បីកែលម្អសាលារៀន (SIG/Sida) ក្នុងខ្ទង់ប្រជុំ និងសម្ភារៈកែលម្អបរិស្ថាន និងទីធ្លាកម្សាន្ត សម្រាប់ចំណាយទិញទឹកប្រើប្រាស់ ដើម្បីបន្តនិរន្តរភាពដំណើរការសាលារៀន។

ការណែនាំបន្ទាន់នេះ បានធ្វើឡើង ក្រោយពីក្រសួងអប់រំ មើលឃើញថា បច្ចុប្បន្ននេះ កម្ពុជាបាននឹងកំពុងតែរងឥទ្ធិពលបម្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ បង្កឲ្យឡើងកំដៅក្តៅហួតហែងបណ្តាល​ឲ្យខ្វះទឹកសម្រាប់ប្រើ​ប្រាស់យ៉ាងខ្លាំង។ ករណីនេះក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរការសាលារៀន ជាពិសេសសាលារៀននៅតំបន់ដាច់ស្រយាល៕

ក្រសួងណែស្នើដល់មន្ទីអប់រំ គ្រប់រាជធានី-ខេត្ត ណែនាំបន្ទាន់ដល់សាលា ខ្វះខាតទឹក អាចប្រើប្រាស់ថវិកាសាលាបាន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់