(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យដឹងថា ក្រសួង នឹងរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៦ នៅថ្ងៃទី០១ ខែឧសភា ខាងមុខ ដើម្បីអបអរទិវាពលកម្មអន្តរជាតិ លើកទី១៣០  និងដើម្បីបង្កើតឱកាសសប្បាយរីករាយ ដល់បងប្អូនកម្មករ-កម្មការិនី។ 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជូនដំណឹងស្តីពីការរៀបចំ “កម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៦” នៅថ្ងៃទី0១ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣០ ទិវាពលកម្មអន្តរជាតិ១ឧសភា និងដើម្បីបង្កើតឱកាសសប្បាយរីករាយ ដល់បងប្អូនកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។

សេក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ បានឲ្យដឹងថា ការរៀបចំកម្មវិធីនេះក្រសួងការងារ បានសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ស្ថានីយទូរទស្សន៍PNN អង្គការវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធនានា។

បើតាមសេចក្តីជូនដំណឹង ការចែក និងទទួលពាក្យ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ហើយសម្រាប់ទីកន្លែងទទួលពាក្យ គឺស្ថិតនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ ខេត្តស្វាយរៀង ឬបេក្ខជន-បេក្ខនារី អាចទាញយកពាក្យស្នើសុំប្រឡងតាមរយៈគេហទំព័រ www.mlvt.gov.kh ឬ https://www.facebook.com/mlvt.gov.kh/។

សូមបញ្ចាក់ថា អំពីការជ្រើសរើស វគ្គទី១ នឹងប្រប្រឹត្តទៅនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ នៅមណ្ឌលរាជធានីភ្នំពេញ​ បេក្ខជន១០រូប បេក្ខនារី១០រូប លើបេក្ខជនសរុប ដែលបានដាក់ពាក្យនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ មណ្ឌលខេត្តព្រះសីហនុ បេក្ខជន០៥រូប បេក្ខនារី០៥រូប លើបេក្ខជនសរុប ដែលបានដាក់ពាក្យនៅមន្ទីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ។ មណ្ឌលខេត្តស្វាយរៀង បេក្ខជន០៥រូប បេក្ខនារី០៥រូប លើបេក្ខជនសរុប ដែលបានដាក់ពាក្យនៅមន្ទីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង។

កម្មវិធីប្រឡងផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១៧:០០នាទី នៅស្ថានីយទូរទស្សន៍PNN (ផ្សាយផ្ទាល់) ដែលស្ថិតនៅភូមិព្រែកតារ៉ាត់ សង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្រាប់លក្ខណៈសម្បត្តិសម្រាប់បេក្ខជន ត្រូវមាន៖ ជាកម្មករ-កម្មការនី កំពុងធ្វើការងារយ៉ាងតិចបីខែក្នុងវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។ មានកម្ពស់ចាប់ពី ១.៦២ម សម្រាប់បេក្ខជន និង១.៥៨ម សម្រាប់បេក្ខនារី និងមានអាយុចាប់ពី១៨ឆ្នាំ ដល់៣០ឆ្នាំ៕

 

ក្រសួងការងារ ប្រកាសជូនដំណឹងស្តីពី “ការរៀបចំកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៦” នៅថ្ងៃទី០១ ខែឧសភា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់