កាលពីវេលាម៉ោង១២ ៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពដែលក្មេងៗដើរបរបាញ់សត្វបានប្រទះឃើញ នៅចំណុចខាងលិចភូមិសំបូរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ប្រហែល បីគីឡូម៉ែត្រ ស្ថិតនៅភូមិ ឃុំខាងលើ ។
សមត្ថកិច្ចបានអោយដឹងថា សាកសពត្រូវបានគេស្គាល់ឈ្មោះ ស៊ុយ ញាញ់ ភេទប្រុស
អាយុ ៣៥ឆ្នំា មុខរបរ យោធា ឋានៈពលបាលឯក កងពលតូចលេខ ៤១ វរៈ៤១២គ គាំទ្រ ឈរជើងនៅភូមិ ស្រែល្អ ឃុំបាក់អន្លូង់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បើតាមសាច់ញាតិបញ្ជាក់ថាៈ សាកសពបានបាត់កាលពីវេលាម៉ោង ០១រំលងអាធ្រាត ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៦ ទើបមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៦ វេលាម៉ោង ១២និង៣០នាទីទើបបានដឹង ឈានដល់សមត្ថកិច្ចចុះទៅពិនិត្យ។

បើតាមការសន្និដ្ឋានរបស់នគរបាលជំនាញបានបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះបានដើរវង្វេងព្រៃដាច់ទឹកដាច់បាយ ហើយខ្យល់ គ ស្លាប់ដោយខ្លួនឯង។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចចំរុះប្រគល់ទៅអង្គភាពនិងសាច់ញ្ញាតិឪពុកម្តាយបូជានៅនឹងកន្លែង យកឆ្អឹងទៅធ្វើបុណ្យទៅតាមប្រពៃណី។
បើតាមសមត្ថកិច្ចបន្តឪ្យដឹងថា បុរសខាងលើនេះបានលែងលះគ្នាជាមួយប្រពន្ធប្រហែលមួយខែហើយអត់មានកូនទេ ប្រពន្ធបន្ទាប់ពីគាត់បានលែងលះគ្នារួចហើយក៍ទៅរកស៊ីនៅឯស្រុកថៃ៕

Aq1

Aq

ក្មេងៗដើរបរបាញ់សត្វប្រទះ ឃើញមន្ត្រីយោធាម្នាក់ ស្លាប់នៅកណ្តាលព្រៃសង្ស័យដើរវង្វេងព្រៃដាច់អាហារ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់