ក្មេងស្រីលង់ទឹកនៅស្ពានព្រែកត្នោតម្សិលមិញបានរកឃើញវិញហើយកាលពីព្រឹកមិញ!!

136

កណ្ដាល៖ កាលពីម្សិលមិញនៅវេលាម៉ោង8:15នាទីព្រឹកថ្ងៃទី19 ខែកក្កដា មានកុមារីម្នាក់ អាយុ7ឆ្នាំបានចុះទៅលេងទឹកបណ្ដាលឲ្យលង់ស្លាប់ដែលធ្វើអោយមានការគួរឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុនៅចំណុច ស្ពានព្រែកត្នោត ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។20270026_157373274831780_210074359_n

សាកសពកុមារីខាងលើបានរកឃើញហើយកាលពីព្រឹកមិញវេលាម៉ោង 6:18នាទី ត្រូវបានស្រង់យកមកគោក។

មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី19 ខែកក្កដា ជនរងគ្រោះ ដែលមានឈ្មោះរី ដានី​ ភេទស្រី បានចុះទៅទឹករួចរអិលជើងធ្លាក់ចូលក្នុងម្ដុំស្ពានព្រែកត្នោត។

20227481_157373288165112_819081750_n

តាមសម្ដីស្រ្តីឈ្មោះ រី សាក់ ជាម្ដាយរបស់ជនរងគ្រោះ ដែលមានឈ្មោះរី ដានី​ ភេទស្រី បានប្រាប់វិទ្យុទន្លេព័ត៌មានថា គាត់បានទុកកូនរបស់គាត់ឲ្យនៅផ្ទះ ហើយគាត់លក់ត្រកួននៅផ្សារ​ រីឯឪពុកបានទៅធ្វើការ លុះត្រាល្ងាចទើបត្រលប់មកវិញ។ពេលគាត់មកពីលក់ត្រកួនវិញអ្នកជិតខាងបានប្រាប់ថាកូនរបស់គាត់បានលង់ទឹកនៅស្ពានព្រែកត្នោតបាត់ហើយ។ប្រជាពលរដ្ឋបានជួយនាំគ្នាស្វែងរកសាកសពប៉ុន្តែរកមិនឃើញសោះលុះ មកដល់វេលាម៉ោង 6:18នាទីព្រឹកថ្ងៃទី20​ ខែកក្កដា ទើបគេប្រទះឃើញសាកសពអណ្ដែតហើយបាននាំគ្នាស្រង់មកគោក ក្រោយការធ្វើការត្រួតពិនិត្យពីមន្ត្រីជំនាញបានបញ្ជាក់ថា សាកសពកុមារីរងគ្រោះពិតជាបានស្លាប់ដោយលង់ទឹកពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

banner