ក្នុង២១ថ្ងៃខែនេះ នគរបាលចរាចរផ្លូវគោកពិន័យយានយន្ត បានជាង៥ម៉ឺនគ្រឿង

351

(ភ្នំពេញ)៖ រយៈពេល២១ថ្ងៃ ក្នុងខែមេសានេះ នគរបាលចរាចរផ្លូវគោក បានផាកពិន័យយានយន្ត (ម៉ូតូ-ឡាន) ល្មើសច្បាប់ បានចំនួន ៥៥.៣៨៣គ្រឿង (បង់ប្រាក់ បាន៩០ភាគរយ) និង ចាប់យកមកអប់រំ​ចំនួន ៣១,៩៩៦គ្រឿង។ នេះបើតាមរបស់ការពិនិត្យនិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់នគរបាល ចេញផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។

យោងតាមរបាយការណ៍ បង្ហាញទៀតថា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នគរបាលចរាចរណ៍ផ្លូវគោក ពិន័យយានយន្ត បានចំនួន ៣,២៦៦គ្រឿង (បង់ប្រាក់ពិន័យបាន ៨៧ភាគរយ) និងចាប់យកមកអប់រំ បានចំនួន ២,២៤៩គ្រឿង៕

banner