(ភ្នំពេញ)៖ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​មកដល់​នៅសប្ដាហ៏ក្រោយនេះ កម្មករ​និ​យោ​ជិ​ក ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ មានសិទ្ធឈប់សម្រាក​បាន​ចំនួន​៤​ថ្ងៃ​ ចាប់ពីថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦។

ការឈប់​សម្រាក​នេះ គឺ​អនុវត្ត​តាមច្បាប់​ស្តីពី​ការងារ ដែល​ចេញ​ដោយ​ក្រសួង​ការងារ ដែល​ចុះ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ។​

“យោងតាម​ច្បាប់​ការងា​ស្តីពី ការឈប់​បុណ្យ​ដែលមាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​២០១៦ គឺ​អនុញ្ញាត​ឲ្យ​កម្មករ​និ​យោ​ជិ​ក​ទាំងអស់​របស់ខ្លួន ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​នា​ឱ​កាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ក្នុង​រយៈពេល​៤​ថ្ងៃ គឺ​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦”​។ នេះ​ជា​ខ្លឹមសារ ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ ស្តី​ពីថ្ងៃ​ឈប់សម្រាក​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល​បានសរសេរថា៖ ក្នុងករណី​ដែល​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​មិនអាច​បញ្ឈប់​សកម្មភាព​របស់ខ្លួន​បាន គឺ​ត្រូវមាន​ការសម្របសម្រួល​ជាមួយ​និ​យោ​ជិ​ក​តាម​ការស្ម័គ្រចិត្ត និង​មានការ​បែងចែក​ពេលវេលា និង​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បាន​សមរម្យ​។ ក្នុងនោះដែរ កម្មករ​និ​យោ​ជិ​ក ដែល​ធ្វើការ​ថ្ងៃបុណ្យ មាន​សិទ្ធិ​ទទួលបាន​ប្រាក់​បំណាច់​បន្ថែម ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធម្មតា​។​

​ក្រសួង​ការងារ ក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​៣១ មីនា ដោយ​រដ្ឋមន្ត្រី ក៏បាន​បង្គាប់​ឲ្យ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​នានា គួរ​ចាត់តាំង​ឲ្យ​មានការ​លេងល្បែង​កម្សាន្ត​នានា នៅតាម​ទីតាំង​របស់ខ្លួន ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ក្នុងករណី​មានលទ្ធភាព​។ ការណ៍​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​កម្មករ​និ​យោ​ជិ​ក ដែល​បំពេញការងារ​នាពេល​កន្លងមក​៕

 

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កម្មករនិយោជិក មានសិទ្ធឈប់សម្រាកចំនួន៤ថ្ងៃ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់