កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​បន្ដ​កើន​ឡើង ៧% បន្ថែមទៀត នៅ​ឆ្នាំ​២០១៧

101

កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​បន្ដ​កើន​ឡើង ៧%​ទៀត នៅ​ឆ្នាំ​២០១៧ និង​២០១៨ ខាង​មុខ។ នេះ​បើ​តាម​ការ​របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ម្សិលមិញ។ របាយការណ៍​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ក្រុម​ការងារ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ដែល​ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា ពី​ថ្ងៃ​ទី១២ ខែ​កក្កដា ដល់​ថ្ងៃ​ទី២៥ ខែ​កក្កដា ២០១៧។

ក្រៅ​ពី​កំណើន​សេដ្ឋកិច្ច មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ជំរុញ​ឲ្យ​កម្ពុជា​ត្រូវតែ​ធ្វើ​កំណែ​ទម្រង់រចនា​សម្ព័ន្ធ​​ជា​ចាំបាច់ ដើម្បី​បង្កើន​ការ​ប្រកួតប្រជែង និង​ជំរុញ​ផ្នែក​ផ្សេង​ទៀត មាន​ដូចជា​ការ​កាត់​បន្ថយ​តម្លៃ​ថាមពល ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​ច្បាប់ និង​តម្លាភាព៕

banner