កំពត៖ មានករណីឆក់ខ្សែភ្លើងមួយបានកើតឡើងធ្វើឲ្យអោយបុរស់ម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុក ទឹកឈូ ខេត្តកំពត។

បើតាមបញ្ជាក់របស់លោកអធិការរងស្រុកទឹកឈូ បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតមានឈ្មោះ សេង ចន្ត្រា អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុគេបានឃើញបុរសជាជនរងគ្រោះបានដើរទៅដោតម៉ូទ័រភ្លើងដើម្បីកាត់ឈើធ្វើតុ ស្រាប់តែឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យឆក់ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តកំពតុ។

 

បច្ចុប្បន្នសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

កើតចាស់ ឈឺស្លាប់!ជាងឈើធ្វើតុម្នាក់ស្លាប់ដោយឆក់ខ្សែភ្លើងនៅកំពត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់