អាមេរិក៖ មន្ទីរ​បញ្ចាាការចាប់​បាន​សញ្ញា​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កំពុង​រៀបចំ​បាញ់​សាកល្បង​មីស៊ីល​ជា​ថ្មី​ទៀតហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​យោធា​អាមេរិក កាលពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ម្សិលមិញនេះ។

យោងតាមមន្រ្តី​យោធា​អាមេរិកបាន​បញ្ជាក់​ថា ប្រសិន​បើ​ការ​បាញ់​សាកល្បង​មីសុីលនោះ​ធ្វើ​ឡើង វា​អាច​នឹង​បាញ់​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា​នេះ ដែល​ចំ​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់ ក្នុង​សង្រ្គាម​កូរ៉េ។ នៅ​កូរ៉េខាងជើង ថ្ងៃ​ទី​២៧ ខែ​កក្កដា គឺ​ជា​ថ្ងៃ​ឈប់​សម្រាក សម្រាប់​អបអរ​ការ​ទទួល​បាន​ជ័យ​ជម្នះ។

មន្រ្តី​យោធា​រូប​នោះ ក៏បញ្ជាក់​ទៀត​ដែរថា ការ​បាញ់​សាកល្បង​នោះ អាច​ជា​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ និង​មីស៊ីល​បាលីស្ទីក​អន្តរទ្វីប៕

កូរ៉េខាងជើង​កំពុង​រៀបចំ​បាញ់​សាកល្បង​មីស៊ីល​ជា​ថ្មី​ទៀតហើយទៅលើអាមេរិក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Oeun Sophea

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់