(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ឲ្យដឹងថា ការរៀបចំផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរ ទៅធ្វើការនៅប្រទេសថៃ ដែលរួមមាន ការបើកផ្តល់លិខិតឆ្លងដែន ការផ្តល់លិខិតធ្វើដំណើរ និងប័ណ្ណពលករ ត្រូវផ្អាកចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ហើយនឹងចាប់ផ្តើមផ្តល់ជូនពលករឡើងវិញចាប់ពីថ្ងៃទី១ ខែសីហាខាងមុខ។

មូលហេតុនៃការផ្អាកនេះ ត្រូវគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ បញ្ជាក់ថា គឺធ្វើឡើងទៅតាមសំណើរបស់ ក្រសួងការងារប្រទេសថៃ ដើម្បីទុកលទ្ធភាពឱ្យភាគីថៃ ធ្វើជំរឿន និងបន្តប័ណ្ណស៊ីជំពូឡើងវិញ។

គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា បានបញ្ជាក់ថា “ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៦ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា នឹងចាប់ផ្តើមទទួលពាក្យស្នើសុំដកលិខិតឆ្លងដែន និងប័ណ្ណការងារពលករធ្វើដំណើរទៅក្រៅប្រទេស ពីបងប្អូនប្រជាពលរដ្ឋឡើងវិញ តាមច្រកចេញចូលតែមួយ រឺមន្ទីរ ការងារថៃ ទាំង៧៧កន្លែង។ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦តទៅ គណៈកម្មការផ្តល់ភាពស្របច្បាប់ នឹងចាប់ផ្តើមបើកការផ្តល់លិខិតឆ្លងដែន និងប័ណ្ណការងារ ពលករធ្វើដំណើរទៅក្រៅប្រទេស ជូនដល់បងប្អូនពលករ ដើម្បីយកទៅបន្តនីតិវិធី ទទួលបានភាព ស្របច្បាប់នៅតាម ច្រកចេញចូលតែ មួយ រឺមន្ទីរការងារថៃ ទាំង៧៧កន្លែង ”។

គណៈកម្មការខាងលើ ក៏បានព្រមានមិនឱ្យមានការយកកម្រៃសេវាបន្ថែម ក្រៅពីសេវាដែលមានគោលការណ៍និងបិទផ្សាយជាសាធារណៈ នៅតាមច្រកចេញចូលតែមួយរបស់ភាគថៃនោះឡើយ។ ក្នុងករណីដែលមានជនណាមួយអះអាងថា ជាមន្រ្តីស្ថានឯកអគ្គរាជទូត ឬមន្រ្តីនៃគណៈកម្មការ ហើយស្នើសុំថវិកាបន្ថែមនោះ គណៈកម្មការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា បានអំពាវនាវឱ្យពលករខ្មែឬ រាយការណ៍ ឬប្តឹងទៅអាជ្ញាធថៃ ឬ ស្ថានទូតកម្ពុជា តាមលេខទូរស័ព្ទ ០៩៨៤០៤១៥៥០ ឬ០៨៦៧៩៩៩៩៥៧ ឬ០៩៤០៩២៥៩០៥៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា៖

ការរៀបចំផ្តល់ភាពស្របច្បាប់ ដល់ពលករខ្មែរនៅប្រទេសថៃ ត្រូវផ្អាកមួយរយៈ ដំណើរការឡើងវិញនៅខែសីហា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់