(ឥណ្ឌា)៖ យោងតាមសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទនេះ ឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងករណីឆេះវិហារ នៅប្រទេសឥណ្ឌា កើនឡើងដល់ ១១០នាក់ និងជាង ៣៥០នាក់រងរបួស ហើយតួរលេខអ្នកស្លាប់អាចកើនឡើងបន្ដទៀត។

សូមបញ្ជាក់ថា ​នៅ​វេលា​ម៉ោង​ប្រមាណ៣និង៣០​នាទី​ទាបភ្លឺ ថ្ងៃទី១០ មេសា ឆ្នាំ២០១៦ ប្រភព័ត៌មានក្នុងស្រុកបានចេញផ្សាយ ឲ្យដឹងថា មានហេតុការណ៍អគ្គីភ័យឆាបឆេះ ខណៈដែលផ្កាភ្លើង បានផ្ទុះឡើងចេញពីការដុតកំាជ្រួច អបអរសាទរ នៅថ្ងៃបញ្ចប់ពិធីបុណ្យឆ្លងឆ្នាំហិណ្ឌូ ។

អគារមួយ នៅព្រះវិហារ បានដួលរលំ បន្ទាប់ពីមានអគ្គីភ័យ ឆាបឆេះសន្ធោសន្ធៅ ដោយប្រភពព័ត៌មាន បានបញ្ជាក់ថា ក្នុងអំឡុងពេលកើតហេតុមាន អ្នករងរបួសប្រមាណជាង២០០នាក់ ប៉ុន្ដែចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍បន្ដបន្ទាប់។

ក្រោយពេល​កើតហេតុ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បាន​ធ្វើដំណើរ​ទៅកាន់​កន្លែង​កើតហេតុ និង​បាន​ប្រកាសថា នឹង​ផ្ដល់​សំណង​ជា​ទឹកប្រាក់​ចំនួន ៣,០០០​ដុល្លារ​អាមេរិក ដល់​ក្រុម​គ្រួសារ​ដែល​បាន​ស្លាប់ និង​៧៥០​ដុល្លារ​អាមេរិក​ដល់​ក្រុមគ្រួសារ​អ្នករងរបួស​៕

 

 

ករណីឆេះវិហារនៅឥណ្ឌា អ្នកស្លាប់កើនដល់ ១១០នាក់ នឹងអាចកើនឡើងបន្ដទៀត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់