អ្នក​ប្រើ Smartphone មួយ​ណា​ដែល​មិន​​ចូល​ចិត្ត​​​កម្មវិធី​ទូរសព្ទ​ហ្វ្រី (Free Apps) ព្រោះ​មិន​ចាំ​បាច់​ត្រូវ​ចំណាយ​ប្រាក់​។ ប៉ុន្តែ​ប្រិយមិត្ត​ប្រហែល​ជា​មិន​ធ្លាប់​គិត​ទេ​ថា កម្មវិធី​​​​​អត់​​គិត​​លុយ​​ភាគ​​​ច្រើន​ ​អាច​ធ្វើ​ឱ្យ​​ទូរសព្ទ​ iPhone, Android ឬ Windows Phone របស់​អ្នក​ដំណើរ​ការ​យឺត និង​​​ឆាប់​អស់​​ថ្ម​​ ក៏​ដោយ​សារ​កម្មវិធី​​ហ្រ្វី​ទាំង​នេះ​ដែរ។ ​កម្មវិធី​ហ្វ្រី​ធ្វើ​ឱ្យ​ទូរសព្ទ​អ្នក​​មាន​​​​​បញ្ហា​ ដោយ​សារ​មូល​ហេតុ​ប៉ុន្មាន​ខាង​ក្រោម​នេះ៖

 

Free-Apps-Ruin-iPhone-Android-720x567

 

 

**ទិន្នន័យ​ខាង​ក្រោម​បាន​មក​ពី​ការ​ស្រាវជ្រាវ​​របស់​លោក William Halfond ក្រោម​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​ចំនួន​៣ គឺ University of Southern California, Rochester Instittue of Technology និង Queen’s University នៅ​កាណដា ទៅ​លើ​ផល​អវិជ្ជមាន​ក្នុង​ការ​ប្រើ​​កម្មវិធី​ហ្រ្វី។ ​

 

១. កម្មវិធី​ហ្រ្វី​ស៊ី​ថាមពល​ថ្ម

 

Free-Apps-Ruin-iPhone-Android-2-720x480

 

ការ​ស្រាវជ្រាវ​ខាង​លើ​បាន​បង្ហាញ​ថា កម្មវិធី​ហ្វ្រី​ប្រើ​ប្រាស់​ថាមពល​ថ្ម​ច្រើន​ជាង​កម្មវិធី​គិត​លុយ ១៦ភាគរយ ឬ​ដល់​៣៣ភាគរយ ដោយ​សារ​​រាល់​ពេល​បើក​ម្តង​ៗ វា​តែងតែ​ព្យាយាម​ប្រើប្រាស់​ Cellular Signal (បណ្ដាញ​អ៊ីន​ធឺណិត​​​ផ្ទាល់​​ពី​​ស៊ីម​​ទូរសព្ទ) ដើម្បី​ដោនឡូត Ads (ផ្ទាំង​ផ្សាយ​​ពាណិជ្ជកម្ម)។ បើ​សិន​ជា​អ្នក​ប្រើប្រាស់​នៅ​បន្ត​ប្រើ​កម្មវិធី​ហ្វ្រី​ច្រើន​លើ​ទូរសព្ទ​តទៅ​ទៀត នោះ​គុណភាព​ថ្ម​ទូរសព្ទ​នឹង​កាន់​តែ​ថមថយ​ទៅ​ៗ រហូត​ដល់​ខូច។

 

 

២. កម្មវិធី​ហ្រ្វី​ស៊ី​ Memory​ និង​ដំណើរ​ការ​ CPUយឺត

 

Free-Apps-Ruin-iPhone-Android-1-720x540

ដោយ​សារ​តែ​កម្មវិធី​ហ្វ្រី​ដោនឡូត​ Ads ទើប​ធ្វើ​ឱ្យ​វា​ស៊ី​ Memory  ច្រើន​ជាង​កម្មវិធី​គិត​លុយ​​ដែល​គ្មាន​ Ads ប្រហែល ២២ភាគរយ​។  Ads នៅ​លើ​កម្មវិធី​ហ្វ្រី​​​ភាគ​ច្រើន​ បាន​ធ្វើ​ឱ្យ CPU ដែល​ជា​ខួរ​ក្បាល​របស់​ទូរសព្ទ​ ដើរ​​កាន់​តែ​យឺត។

 

៣. កម្មវិធី​ហ្រ្វី​ស៊ី​ទិន្នន័យ​អ៊ីនធឺណិត​របស់​ទូរសព្ទ
​​ក្នុង​ករណី​ដែល​អ្នក​ប្រើ​អ៊ីនធឺណិត​លើ​ទូរសព្ទ (Cellular Network) Ads នៅ​លើ​កម្មវិធី​ហ្វ្រី​ តែង​តែ​ប្រើ​ប្រាស់​ទិន្នន័យ Network ទូរសព្ទ​ប្រហែល​ ៧៩ភាគរយ ដោយ​គិត​ជា​ប្រាក់​ចំនួន ១,៧សេន (1.7 cents) រាល់​ពេល​ដែល​ទិន្នន័យ​ទាំង​នោះ​ត្រូវ​បាន​ប្រើប្រាស់ ហើយ​បើ​សិន​ជា​អ្នក​បន្ត​បើក​កម្មវិធី​ហ្វ្រី​ទាំង​នោះ​ញឹកញយ​ ការ​ចំណាយ​​​ត្រូវ​លើស​ទៅ​តាម​នោះ​ដែរ។

 

studyadsinfr

 

កម្មវិធី​ហ្រ្វី​នៅ​តែ​ចាំ​បាច់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ Smartphone  តែ​អ្នក​គួរ​តែ​​ចេះ​បែង​ចែក​រវាង​កម្មវិធី​​ចាំ​បាច់​និង​មិន​ចាំ​បាច់ ហើយ​កុំ​​​ទាញ​យក​​​​កម្មវិធី​ហ្វ្រី​ច្រើន​ស្អេកស្កះ​គ្មាន​ប្រយោជន៍​ដាក់​លើ​ទូរសព្ទ​ ដែល​​​នាំ​តែ​​អំពល់​ទុក្ខ​ដល់​ទូរសព្ទ​អ្នក​ទៅ​វិញ​ទេ។ បើ​គិត​ថា ទូរសព្ទ​របស់​អ្នក​ដើរ​​កាន់​តែ​យឺត​ទៅ​ៗ ឬ​ថាមពល​ថ្ម​ចេះ​តែ​ឆាប់​អស់ គួរ​ប្រញាប់​លុប​ (Uninstall) កម្មវិធី​មួយ​ចំនួន​ចោល​ភ្លាម​ ប្រហែល​ជា​អាច​ដោះ​ស្រាយ​បាន​៕ ​​
ប្រភព៖ Sabay

កម្មវិធី​ហ្វ្រី​បំផ្លាញ​ទូរសព្ទ​អ្នក ដោយ​មូល​ហេតុ៣​ចំណុច​នេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់