នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រុមកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត បានផ្ទុះបាតុកម្មទ្រង់ទ្រាយធំម្ដងទៀត ដើម្បីទាមទាតម្លើងប្រាកខែ ហើយក្នុងហេតុការណ៍ព្រឹកមិញនេះ សមត្ថកិច្ចមួយចំនួន ដែលដាក់ការពារនៅតំបន់នោះ បានរងរបួសដោយការគប់ដុំថ្ម ចំណែករថយន្តពន្លត់អគ្គិភ័យ ដែលបានយកទៅដល់កន្លែងកើតហេតុ ត្រូវបានកម្មករគប់ដុំថ្មបែកកញ្ចក់។ នេះបើតាមប្រភពព័ត៌មានពីស្នងការនគរបាលខេត្តស្វាយរៀង។

តាមការបញ្ជាក់ពីសមត្ថកិច្ច និងសហជីព ឲ្យដឹងថា ស្ថានភាពកូដកម្ម នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន និងតាយសេង ក្រុងបាវិត ខេត្តស្វាយរៀង ដែលតានតឹងខ្លាំង នៅព្រឹកព្រលឹម ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នោះ ពេលនេះបានស្ងប់ស្ងាត់ ទៅវិញអស់ហើយ ប៉ុន្តែសមត្ថកិច្ចមួយចំនួន ដែលដាក់ការពារនៅតំបន់នោះ បានរងរបួសដោយការគប់ដុំថ្ម ចំណែករថយន្តពន្លត់អគ្គិភ័យ ដែលបានយកទៅដល់កន្លែងកើតហេតុ ត្រូវបានកម្មករគប់ដុំថ្មបែកកញ្ចក់។

ស្នងការនគរបាលខេត្តស្វាយរៀង លោក កឹង ឃន បានឱ្យដឹងថា នៅព្រឹកមិញនេះ ក្រុមកម្មករមួយចំនួនបានគប់រោងចក្រ រថយន្តពន្លត់អគ្គិភ័យ ហើយបានវាយនិងគប់សមត្ថកិច្ច ប៉ុន្តែសមត្ថកិច្ចមិនបានតដៃ ឬចាត់វិធានការនោះទេ ដោយស្នើសុំធ្វើយ៉ាងម៉េចសម្រួលឱ្យមានការស្ងប់ស្ងាត់ និងកុំឱ្យមានគប់រោងចក្រ។

សូមជំរាបថា តាំងពីព្រឹកព្រលឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ កម្មករនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន និងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បានធ្វើកូដកម្មទ្រង់ទ្រាយធំម្តងទៀត ដើម្បីទាមទារប្រាក់ខែបន្ថែម២០ដុល្លារ លើប្រាក់ឈ្នួលអប្បបរមា១២៨ដុល្លារដែលថៅកែនៅតំបន់នេះ ធ្លាប់បានសន្យាដំឡើងឱ្យពួកគេសម្រាប់ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ រហូតដល់ម៉ោងជិត១០៖០០ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថានភាពកូដកម្មនៅតំបន់សេដ្ឋកិច្ចពិសេសទាំងពីរដែលមានកម្មករចូលរួមប្រមាណ៣ម៉ឺននាក់ មានភាពស្ងប់ស្ងាត់ទៅវិញហើយ ដោយកម្មករមួយចំនួនបានត្រឡប់ទៅផ្ទះ។ លោកថា «រហូតមកដល់ពេលនេះ ស្ថានភាពនៅតំបន់ទាំងពីរ មានស្ថានភាពស្ងប់ស្ងាត់ហើយបងប្អូនកម្មករគាត់ចេញដំណើរត្រឡប់ទៅផ្ទះវិញដោយអត់មានអំពើហិង្សាអីកើតឡើងទេ»។ នេះបើតាមការបញ្ជាក់ពីលោក ឆេង ឈាន់ ប្រធានសម្ព័ន្ធសហជីពការងារដែលមានវត្តមាននៅក្នុងកូដកម្មនោះ។

គួរបញ្ជាក់ថា នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន និងតាយសេង ក្រុងបាវិត ខេត្តស្វាយរៀង មានកម្មករផ្ទុះបាតុកម្មតវ៉ា ចាប់តាំងពីថ្ងៃទី១៦ ខែធ្នូ មកម្លេះ ដោយក្រុមកម្មករអះអាងថា ថៅកែធ្លាប់បានសន្យាផ្តល់ប្រាក់ឈ្នួលបន្ថែម២០ដុល្លារដល់កម្មករនៅឆ្នាំ២០១៦ ប៉ុន្តែដល់ពេលរាជរដ្ឋាភិបាលប្រកាសដំឡើងត្រឹម១២ដុល្លារបន្ថែមលើប្រាក់ឈ្នួល១២៨ដុល្លារ ថៅកែក៏បានស្ងប់ស្ងាត់ និងមិនព្រមដំឡើងតាមការសន្យា៕

កម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត បន្តបាតុកម្មនៅព្រឹកថ្ងៃអង្គារនេះ បណ្ដាលឲ្យសមត្ថកិច្ចមួយចំនួនរងរបួស

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់