កម្ពុជា និងបង់ក្លាដែស នឹងចុះកិច្ចព្រមព្រៀងនាំចេញអង្ករ១លានតោនក្នុងរយះពេល៥ឆ្នាំ

154

ប្រទេស​បង់​ក្លា​ដែ​ស នឹង​ព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ ១លាន​តោន សម្រាប់​រយៈពេល ៥ឆ្នាំ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​សក្ដិ ។

លោក ​បានបញ្ជាក់​ក្នុង​កិច្ច​សម្ភាស​មួយ​ដែល​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្ថានីយ​ទូរ​ទស្ស CNC នៅ​ថ្ងៃទី១ខែសីហា​ថា​ លោក​នឹង​ចុះហត្ថលេខា​រួមគ្នា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ស្បៀងអាហារ​របស់​បង់​ក្លា​ដែ​ស លើ​កិច្ចព្រមព្រៀង​នាំចេញ​អង្ករ​ចំនួន ១លាន​តោន​សម្រាប់​រយៈពេល៥ឆ្នាំ នៅ​ថ្ងៃទី២ ខែសីហា។ លោក​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ពី​ឆ្នាំ២០១៧ តទៅ។

ក្នុងអំឡុង​ត្រីមាស​ទី​ឆ្នាំនេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ២៨៨,៥៦២តោន កើនឡើង ៧,៦ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ដោយឡែក​ការនាំចេញ​អង្ករ​ក្នុង​ឆ្នាំ២០១៦ កន្លងទៅ សម្រេចបាន​ជាង ៥៤ម៉ឺន​តោន៕

banner