រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការបាញ់​សាកល្បង​ជា​ថ្មី​ម្ដង​ទៀត​នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​សាធារណរដ្ឋ​ប្រជាមានិត​​ប្រជាធិបតេយ្យ​កូរ៉េ (​កូរ៉េខាងជើង​) ដោយ​កម្ពុជា​ចាត់ទុកថា ​ជា​ការរំលោភទៅ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​ នេះបើយោងតាមសេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស​កម្ពុ​ជា​ ចុះ​ថ្ងៃទី ៨ ខែ​មករា ឆ្នាំ២០១៦។

ក្នុង​សេចក្តីថ្លែងការណ៍​ករណី​ប្រទេស​កូរ៉េខាងជើង ដែល​បាន​បាញ់​សាកល្បង​អាវុធ​ប្រល័យ​លោក គ្រាប់បែក អ៊ី​ឌ្រូ​ហ្សែ​ន ចេញផ្សាយ​នៅ​ព្រលប់​ថ្ងៃម្សិលមិញ​ ក្រសួងការបរទេស​ក​ម្ពុ​ជា បានចាត់ទុក​សកម្មភាព​របស់​កូរ៉េខាងជើង ថា​ជាការ​បង្កើន​សកម្មភាព និង​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ បាន​បង្ហាញថា “​កម្ពុជា​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ឬ​កូរ៉េខាងជើង បាន​ដំណើរការ​ជាថ្មី​ម្តងទៀត​នូវ​ការសាកល្បង នុយក្លេអ៊ែរ របស់​ខ្លួន នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ ដែលជា​ការរំលោភ​យ៉ាងច្បាស់ ទៅលើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​”​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​កម្ពុ​ជា ក៏បាន​គូសបញ្ជាក់ថា “​ការ​កើន​ឡើង​នៃ​សកម្មភាព​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ បង្ក​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់​”​។​

​តាម​សេចក្តីថ្លែងការណ៍ “​កម្ពុជា​បាន​អំពាវនាវ​ដោយ​ទទូច​ដល់​សាធារណរដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យ​កូរ៉េ ឲ្យ​គោរព​តាម​សេចក្តីសម្រេចចិត្ត​របស់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ពាក់ព័ន្ធ​ទាំងអស់ ហើយ​និង​កាតព្វកិច្ច​អន្តរជាតិ និង​ការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​លុប​បំបា​ត់នុ​យ​ក្លេ​អ៊ែរ នៅ​ឧបទ្វីប​កូរ៉េ​”​។​

​សូម​រម្លឹកថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ លោក គីម ជុនអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើង បានប្រកាសបង្ហាញពីភាព  ជោគជ័យ នៃការបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន។ ​

​មួយ​ថ្ងៃ​បន្ទាប់​ពី​ការបាញ់​សាកល្បង​អាវុធ​នេះ ពិភពលោក​ក៏​ធ្វើការ​ថ្កោលទោស​ចំពោះ​ប្រទេស​កូរ៉េខាងជើង​នេះ​ផងដែរ​។ ប្រទេស​ដែល​ធ្វើការ​ថ្កោលទោស​ចំពោះ​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​នោះ​មានដូចជា ប្រទេស​ជប៉ុន កូរ៉េខាងត្បូង ចិន បារាំង អង់គ្លេស អូស្ត្រាលី​។ ចំណែកឯ​សហរដ្ឋអាមេរិក​ ព្រមាន​ថា ​នឹង​មិន​អត់ឱន​ទីក្រុង​ព្យុ​យ៉ាង​ជា​ដាច់ខាត ​ហើយ​ប្រកាស​ថា​ នឹង​ប្រឆាំង​នឹង​ទីក្រុង​ព្យុង​យ៉ាង​គ្រប់​រូបភាព​ទាំងអស់​តាម​ដែល​អាច​ធ្វើទៅបាន​។​

​ជាមួយគ្នានេះ ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ​ បាន​កោះប្រជុំ​ជា​បន្ទាន់​ទៅ​តាម​សំណើរបស់​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​ ដោយបាន​ប្រកាស​ចាត់​វិធានការ​ថ្មីៗ និង​ជា​បន្ទាន់​ប្រឆាំង ក្រុង​ព្យុងយ៉ាង​។ ទីក្រុង​ព្យុងយ៉ា​បាន​ចាប់ផ្ដើមសា​ក​ល្បង​អាវុធ​ប្រល័យ​លោក​ គឺ​អាវុធ​នុយក្លែរអ៊ែ​រ​ ចំនួន​៣​លើក​មក​ហើយ​និង​ចុងក្រោយ​នេះ​គឺជា​អាវុធ​ប្រល័យ​លោក​ដែល​គេ​ហៅថា​គ្រាប់បែក​អ៊ីដ្រូហ្សែន ​ដែលមាន​ស្ថានភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ធ្ងន់​ធ្ង​រ​បំផុត​៕​​

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេសកម្ពុជា៖

ក្រសួងការបរទេស

 

កម្ពុជា ចាត់ទុកការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាការរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់