(ភ្នំពេញ)៖ ម្ចាស់បទ រាំញីកែងជើង គឺលោក ងួន ចាន់ដេវីត និង កញ្ញា ពេជ្រ សោភា ទទួលបានថវិការចំនួន ៤០,០០០ដុល្លា ពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីលើកទឹកចិត្តដល់តារាទាំងពីររូបនេះ ក្នុងការដែលខិតខំប្រឹងប្រែងតែងនិពន្ធ និងច្រៀងបទថ្មីមិនចំលងពីបរទេស។

ប្រភពពីទំព័រFacebook របស់ សមាគមសិល្បករកម្ពុជា បានសរសេរថា “កញ្ញាពេជ្រ សោភា និងលោក ដេវិត ទទួលបានថវិការចំនួន ៤០,០០០ដុល្លា ពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺដើម្បីលើកទឹកចិត្តដល់តារាទាំងពីររូបនេះ ក្នុងការដែលខិតខំប្រឹងប្រែងតែងនិពន្ធនិងច្រៀងបទថ្មីមិនចំលងពីបរទេស ហើយបទដែលធ្វើអោយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសរាំសប្បាយរីករាយពេលចូលឆ្នាំខ្មែរ រហូតដល់ឆក់បេះដូងសម្តេច និងមន្រ្តីជាន់ខ្ពស់កំពូលៗក្នុងប្រទេសរាំកម្សាន្តសប្បាយផងដែរ នោះគឺបទ រាំញីកែងជើង ជាបទមួយដែលល្បី និងទទួលបានការគាំទ្រខ្លាំងបំផុត ”។

ប្រភពបន្តថា “ដំណឹងល្បីថាថវិការដែលពេជ្រសោភានិងដេវិតទទួលបាន គឺមានអ្នកសិល្បករនិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយ មិនតែប៉ុណ្ណោះក៏មានការបញ្ជាក់យ៉ាងច្បាស់ពីមន្រ្តី្តម្នាក់ថា អាភានិងដេវិតពិតជាបានទទួលថវិការលើកទឹកចិត្តពី សម្ដេច ហ៊ុន សែន ពិតប្រាកដមែន ”។

សូមបញ្ជាក់ថា បទ “រាំញីកែងជើង” និពន្ធ និងច្រៀង ដោយតារាចម្រៀងវ័យក្មេងសំនៀងកាច ងួន ចាន់ដេវីត របស់ផលិតកម្មរស្មីហង្សមាស បានទទួលការនិយមគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា រួមទាំងសម្តេច ហ៊ុន សែន ផងដែរ។

កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅ សម្ដេច ហ៊ុន សែន បានថ្លែងដោយរំពឹង និងជឿជាក់ថា បទចម្រៀង បទ “រាំញីកែងជើង” របស់កម្ពុជា នឹងល្បីល្បាញដូចបទចម្រៀងរបស់កូរ៉េខាងត្បូង បទ “Gangnam Style” ដែលធ្វើឲ្យពិភពលោករំជើបរំជួលជាមួយនឹងក្បាច់រាំ នៃបទចម្រៀងនេះ៕

កញ្ញាពេជ្រ សោភា និងលោក ដេវិត ទទួលបានថវិការលើកទឹកចិត្ត បួនម៉ឺននដុល្លារ ពី សម្តេច ហ៊ុន សែន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់