OnePlus ប្រកាស​បញ្ចេញ​ពណ៌​មួយ​ទៀត សម្រាប់ ​OnePlus 5

  •  ថ្ងៃនេះ ម៉ោង 14:12
  •  ចំនួនមតិ 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន OnePlus បាន​ធ្វើការ​ប្រកាស​កាល​ពី​ម្សិលមិញ​ថា ខ្លួន​បាន​បញ្ចេញ OnePlus 5 ពណ៌​មាស (Soft Gold) ដែល​ចំនួន​មាន​កំណត់ (Limited Edition) ។ យ៉ាងណា ក្រុម​ហ៊ុន​មិន​បាន​បញ្ជាក់​ពី​ចំនួន​ពណ៌​មាស​នេះ​ទេ។

ពណ៌​មាស នឹង​មាន​តែ​នៅ​លើ OnePlus 5 ដែល​មាន RAM ទំហំ​ 6GB ប៉ុណ្ណោះ។ ម៉ូដែល​នេះ ដើម​ឡើយ​មាន​តែ​ពណ៌​ខ្មៅ​ប៉ុណ្ណោះ។ ទោះបីជា​មាន​ពណ៌​មាស​ក្ដី ក៏ OnePlus 5 នៅ​តែ​មាន​តែ​រក្សា​តម្លៃ​ដូច​ពណ៌​ផ្សេង​ដែរ​។ ដោយឡែក ម៉ូដែល RAM ទំហំ 8GB មាន​តែ​ពណ៌​ខ្មៅ​ប៉ុណ្ណោះ ហើយ OnePlus បាន​ប្រកាស​ថា ខ្លួន​គ្មាន​គម្រោង​បញ្ចេញ​ពណ៌​មាស​ឡើយ៕

OnePlus ប្រកាស​បញ្ចេញ​ពណ៌​មួយ​ទៀត សម្រាប់ ​OnePlus 5   ថ្ងៃនេះ ម៉ោង 14:12

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Oeun Sophea

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner

មតិយោបល់