ក្រុមហ៊ុន ​Microsoft​ ទើប​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ចាប់​ពី​ពេល​នេះ​ទៅ ​ខ្លួន​នឹង​ផ្ញើរ​សារ​ទៅកាន់​ អ្នក​ប្រើប្រាស់​ប្រពន្ធ័​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រុមហ៊ុន​ខ្លួន​ទាំង​អស់ ​ឲ្យ​ដឹង​ ក្នុង​ករណី​ដែល​គណនី​របស់​អ្នក​ប្រើប្រាស់​ម្នាក់ៗ ​ត្រូវ​បាន​ក្រុម​ស៊ើបការណ៍ ​ដែល​ជា​អាជ្ញាធរ​របស់​ប្រទេស​ណា​មួយ ​ចូល​មក​យក​ព័ត៌មាន។

 

អ្នក​សារព័ត៌មាន ​Reuters​ បាន​សួរ​ទៅ​កាន់​អ្នក​នាំពាក្យ​ក្រុមហ៊ុន ​Microsoft​ថា ​កាលពី​ឆ្នាំ​២០១១​ នៅ​ពេល​ដែល​ អាជ្ញាធរ​ចិន​លួច​បន្លំ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​គណនី​អ្នក​ប្រើប្រាស់ ​ដែល​ជា​សកម្មជន​ ជនជាតិ​ទីបេ ​និង​ជនជាតិ​អ៊ុយហ្គួរ ​ តើ​ហេតុអ្វី​បាន​ជា​ក្រុមហ៊ុនMicrosoft​ មិន​បាន​ផ្ញើរ​សារ​ទៅ​ប្រាប់​អ្នក​ប្រើប្រាស់ ​ឲ្យ​ដឹង​ផង?
​អ្វី​ដែល​អ្នក​តំណាង​ក្រុមហ៊ុន​នេះ ​បាន​ឆ្លើយ​គឺ​ថា ​គេ​មិន​អាច​ធ្វើ​វា​បាន​ ដោយសារ​កាល​នោះ ​គេ​មិន​អាច​ដឹង​ពី​អត្តសញ្ញាណ​ថា ​អ្នក​ដែល​បន្លំ​ចូល​មក​យក​ទិន្នន័យ​ មាន​ប្រភព​មក​ពី​ណា​ទេ។ ទើប​តែ​ក្រោយ​មក​ គេដឹង​ថា​ជា​ក្រុម​ស៊ើបការណ៍​សំងាត់​ចិន ​ដែល​បាន​ចូល​ទៅ​ទាញ​យក​សារ​អ៊ីមែល ​របស់​អ្នក​ប្រើប្រាស់​គណនី ​Hotmail ​របស់​ក្រុមហ៊ុន ​Microsoft

បន្ទាប់​មក​ទៀត​ នៅ​ឆ្នាំ​២០១២​ ក្រុមហ៊ុន ​Microsoft​ បាន​ប្តូរ​គោល​នយោបាយ ​ដោយ​បាន​ផ្ញើរ​សារ​ទៅ​កាន់​អ្នក​ប្រើប្រាស់​ខ្លួន ​ដូច​ជា​អ្នក​ប្រើប្រាស់​គណនី​អ៊ីមែល ​ Hotmail ​និង​ Outlook ​ឲ្យ​ធ្វើការ​ប្តូរ​លេខ​សំងាត់ ​ប៉ុន្តែ​មិន​បញ្ជាក់​ថា ​មាន​គេ​ចូល​មក​លួច​យក​ទិន្ន័យ​ទេ។ ទើបតែ​ពេល​នេះ ​ក្រុមហ៊ុន​ព័ត៌មាន​វិទ្យា​ដ៏ធំ​ជាង​គេ​នេះ ​ បាន​សម្រេច​ថា​ ចាប់​ពី​ពេល​នេះ​ទៅ​ ក្រុមហ៊ុន ​និង​ប្រាប់​ទៅ​អ្នក​ប្រើប្រាស់​ត្រង់ៗ​តែម្តង ​ក្នុង​ករណី​ដែល​មាន​អាជ្ញាធរ​ប្រទេស​មួយ ​ចូល​មក​លួច​មើល ​រឺ​ទាញ​យក​ទិន្ន័យ ​របស់​អ្នក​ប្រើប្រាស់។

ការ​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ ​គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ ក្រុមហ៊ុន ​Facebook Twitter​ និង​ Yahoo ​ បាន​សម្រេច​ធ្វើ​ដូចគ្នា​នេះ​ដែរ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ក្រុមហ៊ុន​ធំៗ​ទាំង​នេះ ​បាន​ធ្វើ​ការ​ឆ្លើយតប​ ជា​ពិសេស​​ទៅ​លើ​ច្បាប់​ថ្មី​របស់​ចិន ​ ដែល​អនុញ្ញាតិ​ ឲ្យ​អាជ្ញាធរ​ចិន ​អាច​ចូល​ទៅ​យក​ព័ត៌មាន ​ពី​គណនី​អ្នក​ប្រើប្រាស់ ​ដូច​ជា​ឯកសារ ​រឺ​សារ​ឆ្លើយឆ្លង​គ្នា​ជាដើម។ ជា​ការ​ឆ្លើយតប ​ ក្រុមហ៊ុន​ទាំង​នេះ ​បាន​សម្រេច​ថា​ បើ​ធ្វើ​អញ្ចឹង ​ពួក​គេ​នឹង​ប្រាប់​ទៅ​ដល់​អ្នក​ប្រើប្រាស់ ​ឲ្យ​បាន​ដឹង​ថា ​មាន​អាជ្ញាធរ​ប្រទេស​មួយ​ ចូល​មក​យក​ទិន្នន័យ​ ដើម្បី​ឲ្យ​ពួកគេ​មាន​ការ​ប្រុង​ប្រយ័ត្ន៕

Microsoft ​និង​ប្រាប់​អ្នក​ម្ចាស់​គណនី ​បើ​ក្នុង​ករណី​មាន​គេ​ចូល​មក​យក​ទិន្និន័យ​និង​អ៊ីមែល

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់