ក្មេងប្រុសហ្វាំងឡង់ម្នាក់អាយុ ១០ឆ្នាំ មានឈ្មោះ Jani ត្រូវបានគេផ្ដល់ឱ្យ $ 10,000 (£ 7,000) បន្ទាប់ពីគាត់បានរកឃើញកំហុសសន្តិសុខមួយនៅក្នុងបណ្តាញសង្គមចែករំលែករូបភាព Instagram។
កុមារម្នាក់នេះបានរកឃើញកំហុស ដែលអនុញ្ញាតឱ្យគាត់លុបមតិ ដែលធ្វើឡើងដោយអ្នកប្រើផ្សេងទៀត។
បន្ទាប់ពីបានរកឃើញកំហុសនៅក្នុងខែកុម្ភៈលោកបានផ្ញើសារ ទៅហ្វេសប៊ុក។
វិស្វករសន្តិសុខនៅក្រុមហ៊ុននេះបានបង្កើតគណនីសាកល្បងមួយសម្រាប់ Jani ដើម្បីបញ្ជាក់ថាគាត់បានរកឃើញកំហុសឆ្គងសន្តិសុខនេះមែន។
កំហុសឆ្គងនេះត្រូវបានដោះស្រាយភ្លាមៗ នេះបើយោងតាមសម្តី របស់ហ្វេសប៊ុក ដែលជាម្ចាស់របស់ Instagram។
Jani ត្រូវបានទទួល “ប្រាក់រង្វាន់កំហុស(bug Bounty Prize)”ដែលធ្វើឱ្យគាត់ក្លាយជាអ្នករកឃើញកំហុសសន្តិសុខក្មេងបំផុតរបស់ក្រុមហ៊ុននេះ ។

ក្មេងប្រុសមកពីទីក្រុង Helsinki បានប្រាប់កាសែតហ្វាំងឡង់ Iltalehti ថាគាត់មានគម្រោងយកប្រាក់នោះទៅទិញកង់ថ្មីជិះ, ឧបករណ៍កីឡាបាល់ទាត់ និងកុំព្យូទ័រសម្រាប់បងប្អូនរបស់គាត់។
ហ្វេសប៊ុកបានប្រាប់ BBC ថាខ្លួនបានបង់ 4.3m $ អោយទៅអ្នករកឃើញកំហុសសន្តិសុខ”ប្រាក់រង្វាន់កំហុស(bug Bounty Prize)”កាលពីឆ្នាំ 2011 ។
ក្រុមហ៊ុនជាច្រើនបានផ្តល់នូវការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកជំនាញផ្នែកសន្តិសុខ – និងកុមារ, ដើម្បីចែករំលែកគុណវិបត្តិជាមួយក្រុមហ៊ុន ជាជាងការលក់នៅលើទីផ្សារងងឹត។

Instagram ត្រូវបាន hacked ចូលដោយក្មេងប្រុសអាយុ ១០ឆ្នាំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Vao Teurn

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់