Galaxy S7​ បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ​៥.១​អីុង​ ប្រភេទ​ Super AMOLED ​មាន​ Resolution 2560 X 1440​ សម្រាប់​ទំហំ​របស់​វា​វិញ​ គឺ​ ១៤២.៤ x ៦៩.៦ x ៧.៩​មិល្លីម៉ែត្រ​ និង​ទម្ងន់​១៥២​ក្រាម​ ក្នុង​នោះ​ដូច​ដែល​បាន​រំពឹង​ទុក​ ទូរស័ព្ទ​នេះ​ ដំណើរ​ការ​ដោយ​ Chipset ពីរ​ខុសគ្នា​គឺ​របស់​ Qualcomm ប្រភេទ​ Snapdragon 820 SoC ​និងរបស់​ Samsung​ ប្រភេទ​​ Exynos 8890​ ហើយ​ភ្ជាប់​មក​ជាមួយ​ Ram​ 4GB​ ប្រភេទ​ LPDDR4 ​ដែល​មាន​ល្បឿន​លឿន​ខ្លាំង​តែម្ដង។​

ទន្ទឹមគ្នា​នោះ​លក្ខណៈ​សម្បត្តិ​ ដែល​មាន​ប្រិយមិត្ត​ជាច្រើន​បាន​ទាមទារ​ឲ្យ​ដាក់​មក​វិញ​ ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​លើ​ទូរស័ព្ទ​ម៉ូដែល​ថ្មី​នេះ​ដែរ​ គឺ​រន្ធ​ដាក់​ Memory ​បន្ថែម​ ដែល​វា​មាន​សមត្ថភាព​ទទួល​បាន​កាត​ Memory​ បន្ថែម​ទំហំ​ដល់​ទៅ​ 200​ GB ​ពីលើ​  Memory​ ដែល​មាន​ស្រាប់​នៅ​ក្នុង​ទូរស័ព្ទ​ទំហំ 32GB ​និង​ 64GB។​

សម្រាប់​កាមេរ៉ា​វិញ​ Samsung​ បាន​បន្ថយ​ចុះ​មក​សល់​ត្រឹម​ 12MP ​តែ​តាមរយៈ​នេះ​ ក្រុមហ៊ុន​បាន​បង្កើត​ការ​ច្នៃ​ប្រឌិត​ថ្មី​ជាច្រើន​សម្រាប់​កាមេរ៉ា​ថ្មី​នេះ​ ដោយ​ក្នុង​នោះ​លក្ខណៈ​ចម្បង​ជាងគេ​ គឺ ​Samsung​ បាន​ដំឡើង​ Aperture ​ដល់ ​f/1.7​ ដើម្បី​ទាញ​ពន្លឺ​បាន​ល្អ​ ហើយ​បូករួម​ជាមួយ​បច្ចេកវិទ្យា​ Dual Pixel ​ទៀត​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ការ​ផ្ដិត​យក​រូបភាព​ នៅ​កន្លែង​ដែល​មិន​សូវ​មាន​ពន្លឺ​គ្រប់គ្រាន់​របស់​អ្នក​ កាន់​តែ​ច្បាស់​ជាង​មុន​ទៀត​ផង​។​

S7 ត្រូវ​បាន​បង្កើន​ទំហំ​ថ្ម​ដល់​ 3000 mAh ​ឯ​ណោះ​ ហើយ​វា​​ចេញ​មក​ភ្លាម​ ដោយ​ដំណើរការ​ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ​របស់​ Andriod​ គឺ​ Andriod ​6.0 Marshmallow។​ អ្វី​ដែល​កាន់តែ​ពិសេស​ចុងក្រោយ​គឺ​ Smartphone ​ម៉ូដែល​ចុងក្រោយ​របស់​ Samsung​ នេះ​ នឹង​បំពាក់​មក​ជាមួយ​ IP68​ ដែល​មាន​ន័យ​ថា​ទូរស័ព្ទ​នេះ​ អាច​ការពារ​ការ​ចូល​ទឹក​បាន។​

ដោយឡែក​ងាក​មក​ Galaxy​ S7 Edge វិញ​គឺ​មាន​លក្ខណៈ​សម្បត្តិ​សឹងតែ​ដូច​ Galaxy S7 ​ទាំងអស់​​ គឺ​វា​ខុសគ្នា​ត្រង់​ S7 Edge ​មាន​អេក្រង់​ទំហំ​ធំជាង​ ៥.៥អ៊ីង​ ទម្ងន់​១៥៧​ក្រាម​ មាន​ថាមពល​ថ្ម​កាន់​តែ​ធំ​ ៣៦០០ ​mAh ទូរស័ព្ទ​ទាំងពីរ​នេះ​ ក៏​មាន​បំពាក់​ មក​ជា​មួយ​ប្រព័ន្ធ​ សាក​ថ្ម​រហ័ស​ផង​ដែរ​ ដែល​ចំណាយ​ត្រឹម​ ៣០​ វិនាទី​ ដើម្បី​សាក​បាន​ ៨៣%។​



Galaxy S7​ និង​ Galaxy S7 edge​ បង្ហាញ​ខ្លួនជាផ្លូវការ​ហើយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner banner

មតិយោបល់