(ភ្នំពេញ)៖ ក្រុមសមាជិកសមាជិកា​ សកម្មជន និងអ្នកគំាទ្រ​គណបក្ស​សង្រ្គោះជាតិ ​នឹងដង្ហែញ្ញត្តិចេញពីទីស្នាក់ការ​កណ្តាលគណបក្សសង្រ្គោះជាតិ នៅម៉ោង២រសៀលនេះ ​ខណៈដែលកង​កម្លំាងសមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​ជាច្រើននាក់ក៏កំពុងត្រៀមរារំាង​នៅចំណុចភូមិព្រែកតាគង់ ​ក្នុងសង្កាត់ចាក់អង្រែលើ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ឲ្យដឹងថា សមាជិករដ្ឋសភា ព្រឹទ្ធសភានិងប្រជាពលរដ្ឋគាំទ្របក្ស នឹងដង្ហែញត្តិតាមរថយន្តនិងម៉ូតូ ដើម្បីយកទៅថ្វាយព្រះមហាក្សត្រនៅរសៀលថ្ងៃចន្ទនេះ ដោយការដង្ហែនេះមិនចាំបាច់មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះទេ។ ការដង្ហែក្បួននឹងធ្វើឡើងតាមរថយន្តនិងម៉ូតូ ដោយមានប្រជាជនចូលរួម និងគណបក្សបានប្រមូលស្នាមមេដៃបានជាង២០ម៉ឺននាក់ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រនៅរសៀលនេះ ផងដែរ។

លោក អេង ឆៃអ៊ាង បន្តថា ការដង្ហែក្បួននេះមិនបាច់សុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះទេ ដោយលោកថាគ្រាន់តែជូនដំណឹងបានហើយ។ លោកស្នើឲ្យអាជ្ញាធរសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍និងបញ្ចៀសការប៉ះទង្គិចណាមួយ។ លោកបញ្ជាក់ថាការដង្ហែក្បួនសុំច្បាប់អនុញ្ញាតមានតែក្នុងរបបកុម្មុយនីស្តនោះទេ។

សូមបញ្ជាក់ថា នៅថ្ងៃនេះ សាលារាជធានីភ្នំពេញបានចេញលិខិតមួយ ដោយមិនអនុញ្ញាតឲ្យមានការហែញត្តិ ទៅកាន់ព្រះបរមរាជវាំងនៅម៉ោង២៖០០រសៀលនេះ នោះទេ ព្រោះអាចមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ៕

 

CNRP ប្រកាន់ជំហរដង្ហែញ្ញត្តិនាពេលបន្តិចទៀតនេះ ខណៈកងកម្លំាងក៏ត្រៀមរារំាងដែរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់