(ភ្នំពេញ)៖ ​គណបក្សសង្រ្គោះជាតិ​ (CNRP) ​បានប្រកាសថាខ្លួន​នឹងប្រើសិទ្ធធ្វើមហាបាតុកម្មអហិង្សា ​ក្នុងករណីដែលមាន​ការ​ចាប់ខ្លួន ​លោក កឹម សុខា​ ប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ ។

ជាមួយគ្នានេះដែរ ​នៅក្នុងសេចក្តីប្រកាសព័ត៌មាន​ស្តីពីលទ្ឋផលនៃកិច្ចប្រជុំ​គណៈកម្មាធិការអចិន្រ្តៃយ៍​គណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី២៧ ​ឧសភា ២០១៦ ​ក៍បានសម្រេចឲ្យថ្នាក់ដឹកនំា​គណបក្សមូលដ្ឋានគ្រប់រាជធានី​-ខេត្ត ដង្ហែញ្ញត្តិ​មករាជធានីភ្នំពេញ ដើម្បីថ្វាយ​ព្រះមហាក្សត្រ​ និងគំាទ្រឲ្យតំណាងរាស្រ្ត ​CNRP ​តាមរយៈក្រុមសមាជិកសភា​ ធ្វើញ្ញត្តិផ្ញើជូន​ប្រធានរដ្ឋសភាបាន ក្នុង​កាលៈទេសៈ​ដែលមានការរំលោភបំពាន​អភ័យឯកសិទ្ឋិសភារបស់អ្នកតំណាងរាស្រ្ត​ជាបន្តបន្ទាប់បែបនេះ ។

យ៉ាងណាក៍​ដោយនៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល​ ក៍បានប្រកាសថា​ CNRP​ បន្តយកវប្បធ៌មសន្ទនា​ធ្វើជាមូលដ្ឋាន​ក្នុងការ​ស្តារស្ថានការណ៍​នយោបាយឲ្យវិលមករក​ភាពប្រក្រតីឡើងវិញ​ ដើម្បីធានាឲ្យការបោះឆ្នោត​នាឆ្នាំ២០១៧-២០១៨ខាងមុខ​ ប្រព្រឹត្ត​ទៅដោយសេរី ​ត្រឹមត្រូវនិង​យុត្តិធ៌មផងដែរ។

មកដល់វេលា​ម៉ោង២៖០០នាទីរសៀលថ្ងៃសុក្រដដែលនេះ ​មិនទាន់មានប្រតិកម្មតបពីមន្រ្តីរាជរដ្ឋាភិបាល​ ក៍ដូចជាមន្រ្តី​គណបក្សប្រជាជន​កម្ពុជានៅឡើយទេ​ ជុំវិញសេចក្តីប្រកាស​ខាងលើនេះ។

តែគេឃើញមាន  កញ្ញា ធី សុវណ្ណ​ថា ដែល​អះអាង​ថា​ខ្លួន​ជា​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​នៅ​ក្នុង​ខ្សែអាត់​វី​ដេ​អូ​បង្ហោះ​នៅ​លើ Facebook របស់​នាង​ថា នឹង​ដឹកនាំ​មនុស្ស​ជាង​១​ម៉ឺន​នាក់​ធ្វើការ​គាំទ្រ​ចំណាត់ការ​របស់​តុលាការ​ក្នុង​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា ។

ជាមួយ​គ្នា​នេះ​ដែរ ធី សុវណ្ណ​ថា ដែល​គេ​ស្គាល់​ថា​ជា​យុវនារី​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ខាង​នយោបាយ​គាំទ្រ​បក្ស​ប្រឆាំង​អំឡុង​ពេល​និង​ក្រោយ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣ ក៍បាន​ទាមទារ​ឲ្យ​លោក កឹ​ម សុខា មាន​ភាព​ក្លាហាន​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផង​ដែរ។

សូមបញ្ជាក់ថា ស្របពេលដែលគ្រោងមានការប្រមូលផ្ដុំតទល់គ្នាខាងលើ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា​ មុនី ក៏បានប្រកាសអំពាវនាវផងដែរ នៅ​ក្នុង​សេច​ក្តី​ជូន​ដំណឹង ឲ្យសមាជិក សមាជិកា នៅតាមបណ្តារោងចក្រ​ទាំងអស់​ ត្រៀម​ប្រើប្រាស់សិទ្ធិស្របច្បាប់ ធ្វើកូដកម្ម ដោយមិនចូល​ធ្វើការ ប្រសិនបើមានករណីចាប់ខ្លួនលោក កឹម សុខា ដែល​កំពុងមានអភ័យឯកសិទ្ធិសភា​នៅឡើយ។

ក្នុងសេចក្តីជូនដំណឹងរបស់សហជីពខ្លួននៅថ្ងៃនេះ លោក ជា មុនី បានប្រាប់កម្មករថា គម្រោងធ្វើ​បែបនេះ ដើម្បីជំរុញឲ្យមានការអនុវត្តច្បាប់នៅកម្ពុជាពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិរបស់អ្នក​តំណាងរាស្រ្ត៕

cnrp 2

kkkk

 

CNRP និងលោកជា មុនី ព្រមានធ្វើមហាបាតុកម្មអហិង្សា បើមានការចាប់ខ្លួនលោក កឹម សុខា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់