Asus ដែលជាក្រុមហ៊ុនកុំព្យូទ័រដ៏ធំមួយក្នុងពិភពលោកទើបតែបាន​បញ្ចេញ​ laptop ស៊េរីថ្មីរបស់ខ្លួន ម៉ូដែល​ ZenBook UX305 ។ ខាងក្រុមហ៊ុនបានឲ្យដឹងថា laptop ស៊េរីថ្មីនេះ ដែល​មាន​រាង​ស្ដើង និង​កម្រិត​ resolution ខ្ពស់ដែលធ្វើឲ្យអេក្រង់ច្បាស់​ត្រជាក់​ភ្នែក​មិន​ចាញ់ MacBook នោះឡើយ​។

កុំព្យូទ័រ laptop ម៉ូដែល​ ZenBook UX305 ដែល​មានពណ៌​ស​គ្រីស្ដាល់​​នេះ​ បច្ចុប្បន្នមាន​ចំនួនត្រឹម​តែ ២០០ គ្រឿង​ប៉ុណ្ណោះ​ដែលកំពុងដាក់លក់ក្នុងទីផ្សាអាមេរិក ហើយក្រុមហ៊ុនតៃវ៉ាន់មួយនេះ​មិន​ទាន់​មាន​គម្រោងដាក់លក់​​តាម​បណ្ដា​ប្រទេស​អឺរ៉ុប​នៅ​ឡើយទេ។ ចំណែកឯតំលៃរបស់វាវិញគឺ ៩៩៩​ដុល្លារ​ក្នុង​មួយ​គ្រឿង។
​ខាង​ក្រោមនេះគឺជា​លក្ខណៈ​សម្បត្តិរបស់ ZenBook UX305 ៖
អេក្រង់​ទំហំ ១៣,៣​អ៊ីញ​ប្រភេទ QHD display ជាមួយ​នឹង​កម្រិត resolution 3,200 x 1,800
CPU ប្រភេទ Intel Core M-5Y71 ល្បឿន 1.2 GHz
RAM 8GB
Hardisk 512GB

ប្រៀប​ធៀបជាមួយ​នឹង​ MacBook
12-inch MacBook តម្លៃ ១.២៩៩​ដុល្លារ (ធូថ្លៃជាង ៣០០​ដុល្លារ)
អេក្រង់​ប្រភេទ QHD display មាន​សមត្ថភាព​ដូច Retina display
Hardisk របស់ MacBook 12” ទំហំ​ត្រឹម​តែ 256GB
MacBook 12” មាន​កម្រិត resolution 2,304 x 1,440
ZenBook មាន USB 3.0 ដល់​ទៅ ៣ ports, Micro HDMI, card reader និង audio jack ធៀប​នឹង MacBook របស់ Apple ដែល​មាន​ត្រឹមតែ USB-C មួយ​ port និង audio jack។ តើប្រិយមិត្តជ្រើសរើសមួយណា រវាង Asus និង Macbook Air?

ASUS បញ្ចេញ LAPTOP ស៊េរី​ថ្មីដើម្បី​ប្រជែង​នឹង RETINA MACBOOK របស់ក្រុមហ៊ុន APPLE

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់