(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសថា លោក ស៊ុត ឌីណា ត្រូវបានរកឃើញថា មានលុយ៧,២លានដុល្លារអាមេរិក និងមានមាស១២,៧៤គីឡូក្រាម។

លោក ស៊ុត ឌីណា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ មួយថ្ងៃបន្ទាប់ពីលោកបានមកដល់ប្រទេសកម្ពុជា ហើយចូលប្រជុំនៅក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ACU ក៏បានសាកសួរលោក ស៊ុត ឌីណា រយៈពេល២ថ្ងៃ ផងដែរ។

សេចក្តីប្រកាសរបស់ ACU បានបញ្ជាក់ថា “អ.ប.ព មើលឃើញថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីកសាងសំណុំបែបបទបញ្ជូន ឯកឧត្តម ស៊ុត ឌីណា ទៅតុលាការតាមច្បាប់ជាធរមាន។… អាស្រ័យដោយពេលវេលា កសាងបែបទមានតែ ៤៨ម៉ោង អ.ប.ព សម្រេចកសាងសំណុំរឿងប្រមូលផ្តុំលើ២បទល្មើសសិន”។

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ACU ទាំងស្រុង៖

ACU ប្រកាសថា ១ ACU ប្រកាសថា ២

 

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ ពាក់ព័ន្ធនឹងអំពើពុករលួយ។

ខណៈលោក ស៊ុត ឌីណា ស្រែកថាចំណាត់ការរបស់ ACU “អយុត្តិធម៌ណាស់” សម្រាប់រូបលោក កាលពីម្សិលមិញ ឪពុកម្តាយរបស់លោក ស៊ុត ឌីណា បានចេញមុខសុំឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយឲ្យកូនប្រុសបានរួចខ្លួនពីការចោទប្រកាន់ និងអះអាងថាកូនរបស់ពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។

ទោះជាយ៉ាងណា លោក​ស៊ុត ឌី​ណា ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចោទប្រកាន់ពាក់ព័ន្ធ​នឹង​បណ្ដឹង​ចំនួន​៣ គឺ៖ ​ទី​១) ​បណ្តឹង​ជាច្រើន​ពី​កម្មករ​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង,​ ទី​២) បណ្តឹង​ពី​មន្ត្រី​នៅ​ក្រសួងការបរទេស​ទាំង​នៅ​ភ្នំពេញ និង​ក្នុង​ទីក្រុង​សេ​អ៊ូ​ល, និង​ទី​៣) គឺ​តាមរយៈ​បណ្តឹង​នៅលើទំព័រ Facebook។

លោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដើម្បី​ប្រជាធិបតេយ្យដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ លោក ស៊ុត ឌីណា ក៏ធ្លាប់ជាអតីត​អ្នកប្រឆាំង​ថ្ងៃ​០៧​មក​រា ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕

ACU ប្រកាសថា លោក ស៊ុត ឌីណា មានលុយប្រមាណ ៧.២លានដុល្លារ និងមាស១២.៧៤គីឡូក្រាម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់