ស្ពានដែលគេដឹងថាមានប្រវែងជាងគេដែលកសាងនាចុងសតវត្សទី១២ ដើមសតវត្សទី១៣ដែលមានស្ពានទិព្វត្រូវបានអភិរក្ស និងជួសជុលឡើងវិញ ដោយមន្រ្តីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។នេះបើយោងតា​ម​រូបភាព និង សំណេរនៅលើ ហ្វេសប៊ុកផេក សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន

បើយោងតាម​ហ្វេសប៊ុកផេករបស់ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបានឪ្យដឹងថា​​ ស្ពានទិព្វដែលជាស្ពានបុរាណវែងជាងគេ មានទទឹង១៦ម x បណ្តោយ១៥១ម៉ែត្រ ដោយបាន កសាងនាចុងសតវត្សទី១២ ដើមសតវត្សទី១៣ ស្ថិតនៅក្នុង ភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យកំពុងទ្រុឌទ្រោមដោយសារភាពចំណាស់នោះ គឺត្រូវបានអភិរក្ស និងជួសជុលឡើងវិញ ដោយមន្រ្តីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នេះតទៅ។

បើគ្មានសន្តិភាពទេ គឺកម្ពុជាពិតជាគ្មានការលូតលាស់អ្វីឡើយ។ សន្តិភាពបានផ្តល់ឱកាសដល់ប្រទេសយើងក្នុងការថែរក្សា និងអភិរក្សប្រាសាទបុរាណជាច្រើនរួមទាំងស្ពានបុរាណដូចបានឃើញស្រាប់នៅពេលនេះ។

ប្រភពដដែលក៏បានអំពាវនាវដែរដោយសូមបងប្អូនជនរួមជាតិរួមគ្នាការពារ និងថែរក្សាសម្បត្តិវប្បធម៌ជាតិអោយបានគង់វង្សទាំងអស់គ្នា៕

A 003A 002

A 004

A 005

A 006

 

 

ស្ពានវែងជាងគេដែលកសាងនាចុងសតវត្សទី១២ ដើមសតវត្សទី១៣ត្រូវបានអភិរក្ស និងជួសជុលឡើងវិញ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់