សាលា​រាជធានី​ភ្នំពេញ​ស្វាគមន៍​​ក្រុមហ៊ុន​​ទាំង​ឡាយ​ណា​ ដែល​មាន​បំណង​បោះ​ទុន​​វិនិយោគ​​សាង​សង់​ស្ពាន​ដើរ​ឆ្លង​កាត់​​ផ្លូវ​ ក្នុង​​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។​ នេះ​បើ​តាម​​ប្រសាសន៍​លោក​​​ ឡុង ឌីម៉ង់​ អ្នក​​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​​​ថ្លែង​ប្រាប់​ Sabay។ ​

ប៉ុន្មាន​ថ្ងៃ​មក​នេះ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​​បាន​ចែក​ចាយ​ត​ៗ​នូវ​រូបភាព​​កាត់​​ត​ស្ពាន​ដើរ​ឆ្លង​កាត់​​ផ្លូវ​​ ​​​ក្នុង​បំណង​គាំទ្រ​​ឱ្យ​​មាន​​ការ​សាង​សង់​ស្ពាន​ខាង​លើ​ ដែល​​នេះ​ត្រូវ​បាន លោក ឡុង​ ឌីម៉ង់​ ចាត់​ទុក​​ថា​ ជា​គំនិត​ដ៏​ល្អ​មួយ​ ពិសេស​សម្រួល​ការ​​​ធ្វើ​ដំណើរ​​ឆ្លង​កាត់​មិន​ឱ្យ​គ្រោះ​ថ្នាក់​​ចរាចរណ៍​ និង​ការ​កក​ស្ទះ​។ ប៉ុន្តែ​​រហូត​មក​ដល់​ពេល​​នេះ​សាលា​រាជ​ធានី​ភ្នំពេញ​នៅ​​មិន​ទាន់​មាន​​គម្រោង​ជាក់​លាក់​សាង​សង់​ស្ពាន​ឆ្លង​កាត់​ផ្លូវ​​នេះ​នៅ​​ឡើយ​ទេ។

11119061_408632215975727_783784400_n

លោក​​បាន​​បន្ថែម​ថា​ សាលា​រាជ​ធានី​ភ្នំពេញ​ស្វាគមន៍​​​​​ការ​វិនិយោគ​ទាំង​ឡាយ​ណា​ ដែល​មាន​បំណង​បោះ​ទុន​​សាង​សង់​ស្ពាន​​ខាង​លើ​​នេះ​។ ​

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​នេះ​​ សាលា​រាជ​ធានី​ភ្នំពេញ​​​​បាន​​​ចុះ​កិច្ច​សន្យា​ជាមួយ​​នឹង​ក្រុមហ៊ុន​​ពីរ​ ដើម្បី​​ឈាន​ទៅ​សាង​សង់​ចំណត​រង់​ចាំ​ឡាន​ក្រុង​​ដែល​​មាន​​ជាង​ ១០០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ ការ​​សាង​សង់​ចំណត​​នេះ​ត្រូវ​បាន​ធ្វើ​​ ​ជា​ការ​​ដោះដូរ​នឹង​​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​។

11156817_408632195975729_846949012_n

ប្រភព៖ សប្បាយ

​រាជ​ធានី​ស្វាគមន៍​ក្រុមហ៊ុន​ឯកជន​មាន​បំណង​​​វិនិយោគ​​ស្ពាន​ដើរ​ឆ្លង​កាត់​ផ្លូវ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់