​ចិន៖ មនុស្ស ៧នាក់បាន​រង​របួសក្នុងឧប្បត្តិហេតុ​ដួលរលំរបង ក្នុងភាគ​ខាងជើងប្រទេសចិនកាលពី​ថ្ងៃអាទិត្យពេល នេះ​កំពុង​សម្រាក​ព្យាបាលក្នុង​មន្ទីរពេទ្យហើយ។
​​ខ្យល់​ខ្លាំង​ៗកាលពី​ថ្ងៃអាទិត្យបានផ្ដួលរបង​មួយក្នុងទីក្រុងឡាន​ស៊ូនៃ​ខេត្តកាង​ស៊ូ សម្លាប់​មនុស្ស ២​នាក់ និង ៧នាក់ផ្សេង​ទៀត​រង​របួស ក្នុង​នោះ​មាន​ម្នាក់ត្រូវ​បាន​គេបញ្ជាក់​ថាបាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀតស្លាប់នៅ​មន្ទីរពេទ្យ​។ ​​ក្នុងចំណោម​អ្នករបួស ៧នាក់ រួមមានកុមារ ២​នាក់ មាន​ស្ថានភាពល្អជា​ធម្មតា ហើយ​ម្នាក់ទៀតនៅតែរង​របួសធ្ងន់​នៅឡើយ។ អាជ្ញាធរ​ក្នុង​តំបន់បាន​បញ្ចេញរបាយការណ៍ ស៊ើបអង្កេតបឋមដោយ​អះ​អាង​ថា ខ្យល់​ខ្លាំងជាមូលហេតុធ្វើ​ឲ្យរបងដួល​រលំ ប្រវែងជាង ៣០​ម៉ែត្រ។ ​ឧប្បត្តិហេតុបានកើតឡើងនៅ​ម៉ោង​ប្រមាណ​ ១៧:០០កាលពី​ថ្ងៃអាទិត្យ នៅ​ពេលមាន​ខ្យល់​បក់​បោក​ខ្លាំងប៉ះ​របង នៃ​បរិវេណលំនៅដ្ឋានប្រជាពលរដ្ឋ។​ ជាមួយគ្នា​នោះក៏បាន​បណ្ដាលឲ្យ​អ្នក​ឆ្លងកាត់​តំបន់​នោះ ៩នាក់ កប់ក្រោមកម្ទេចថ្ម​ដែរ។ ​បច្ចុប្បន្នឧប្បត្តិហេតុ​នេះ កំពុង​ស្ថិត​ក្រោមការស៊ើបអង្កេតបន្ថែម​ទៀតនៅឡើយ​៕

​មនុស្ស​ ៧​នាក់​រង​របួស​ក្នុង​ឧប្បត្តិហេតុ​ដួល​រលំ​របង​អគារ​មួយ​កន្លែង​នៅ​ភាគ​ខាងជើង​ប្រទេស​

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់