ក្រសួងបរិស្ថាន បានប្រកាស​ស្ដីពី​ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ និង​និស្សិត ឲ្យ​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងបរិស្ថាន​ ដែលបានអនុវត្តតាមលិខិតលេខ៤៨៧ មស.ក្រខ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងមុខងារសាធារណៈ ក្រសួងបរិស្ថាន ក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០១៧ ចំនួន ៤៦កន្លែង។

20

ការប្រឡង​នេះ ជ្រើសរើស​មន្ត្រីរាជការ និង និស្សិត ដែល​បម្រើការ​ក្នុង​ទីស្ដីការក្រសួង ក្របខ័ណ្ឌ​ប្រភេទ «​ក​» រួមទាំង មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត ក្របខ័ណ្ឌ​ប្រភេទ «​ក​»​។

១. លក្ខខណ្ឌ នៃការជ្រើសរើស៖ (សូមមើលលំអិតក្នុងឯកសារដែលមានភ្ជាប់ នៅខាងក្រោមទំព័រ)។

២. កាលបរិច្ឆេទទទួលពាក្យ៖ កាលបរិច្ឆេទទទួលពាក្យចាប់ពី ថ្ងៃផ្សាយដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ ។

៣. កាលបរិច្ឆេទឈប់ពាក្យ៖ កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៧ៈ០០ នាទី ជាកាលបរិច្ឆេទចុងក្រោយ។

៤. ទីកន្លែងស្វែងរកពាក្យ និងទទួលពាក្យប្រឡង៖ ចំពោះបេក្ខជនដែលមានបំណង សូមទំនាក់ទំនង នៅអនុគណៈកម្មការទទួលពាក្យ ដែលមានទីតាំងនៅ នាយយកដ្ឋានធនធានមនុស្ស នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងបរិស្ថានដែលមានទីតាំង ស្ថិតនៅអគារមកតេជោ ដីឡូលេខ៥០៣ ផ្លូវចាក់កៅស៊ូអមមាត់ទន្លេបាសាក់ ខណ្ឌចំការមក រាជធានីភ្នំពេញ (ក្បែរកោះពេជ្រ) និងនៅមន្ទីរបរិស្ថាន រាជធានីខេត្ត ដែលជ្រើសរើស។

សូមចូលទៅកាន់គេហទំព័រ http://www.moe.gov.kh/ ដើម្បីទាញយកពាក្យសុំសិទ្ធិប្រឡង រឺ ចុចត្រង់នេះដើម្បីទាយយក ។

៥. កាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡង៖ កាលបរិច្ឆេទប្រឡង៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៧ៈ០០នាទីព្រឹក។

មណ្ឌលប្រឡង៖ ទីស្ដីការក្រសួងបរិស្ថាន (សាលប្រជុំ ម៉ុក ម៉ារ៉េត)។ ចំពោះបេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ ចង់ដឹងព័ត៌មានបន្ថែមទាក់ទង ​ទៅកាន់​លេខ​ទូរ​សព្ទ ០១៧ ៧៨៨ ៤៧៧ / ០៨១ ៧៦៥ ៦៤៤៕

21

22

 

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់