កុមារីវ័យ១៤ឆ្នាំ តូចចិត្តឪពុកម្តាយស្តីបន្ទោសបន្តិចបន្ទួច ចងក សម្លាប់ខ្លួនដែលហេតុការណ៍នេះកើតឡើងនៅស្ថិតក្នុក្រុម៤៥.ភូមិ១.សង្កាតលេខ៤.ក្រុ និង ខេត្តព្រះសីហនុ

ករណីដែលមិនគួឪ្យកើតឡើងមួយគឺគ្រាន់តែអន់ចិត្តនឹងឪពុកម្តាយគាត់ស្តីបន្ទោសបន្តិចបន្ទួចដើម្បីអោយល្អនោះ​កុមារីវ័យ១៤ឆ្នាំសម្រេចចិត្តគិតខ្លីចង ក សម្លាប់ខ្លួនទាំងវ័យក្មេងចាកស្លាប់ចោលឪពុកម្តាយ។

ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១.១៥នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ឋិតនៅចំណុចម្តុំផ្លូវផ្ទះតាឆេ ស្ថិតក្នុងក្រុម៤៥​ ភូមិ១  សង្កាតល៤  ក្រុង និង​ ខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ចបានអោយដឹងថាកុមារីដែលបានចង ក សម្លាប់ខ្លួននេះមាន ឈ្មោះខុន​ សាពេជ្រ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ ជាសិស្ស បានបង្ខំចិត្តយកខ្សែអង្រឹងចងនឹងចម្រឹងបង្អួចចងកសម្លាប់ខ្លួនបណ្តាលអោយស្លាប់ភ្លាមតែម្តង។ ដោយឡែក ឪពុកឈ្មោះដា  សុខុន អាយុ ៤១ឆ្នាំ មុខរបរនៅផ្ទះ ម្តាយឈ្មោះ ឌឿក ចំរើនអាយុ៣៧ ឆ្នាំមុខរបរលក់ដូរ។
ទាក់ទិននិងករណីនេះ សាច់ញាតិបាន​ អះអាង បញ្ជាក់ថា ករណីចង ក ខាងលើមូលហេតុ ខឹងឪពុក ម្តាយនឹងបងប្អូនស្តីបន្ទោស។​ ហើយ បច្ចុប្បន្នសាកសពត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

Died 01

ឪពុកម្តាយ ស្តី បន្ទោសបន្តិចបន្ទួច កុមារីវ័យ ១៤ ឆ្នាំម្នាក់ តូចចិត្តចង ក សម្លាប់ខ្លួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់