(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកផ្នែក សិទ្ធិមនុស្សនៅកម្ពុជា នឹងរៀបចំសន្និសីទកាសែតមួយ នៅម៉ោង៣៖០០រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីបង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់លោកស្រី នៅកម្ពុជា រយៈពេល១០ថ្ងៃមកនេះ។

លោកស្រី រ៉ូណា ស្មីត ផ្តើមបំពេញទស្សនកិច្ចជាលើកទី២នៅកម្ពុជា ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃ ព្រហស្បត្តិ៍នេះតែម្តងក្នុងនោះ លោកស្រីមានបានជួបជាមួយ សមាជិកជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល មន្រ្តីគណបក្សប្រឆាំង រួមទាំងពលរដ្ឋរងគ្រោះរឿងដីធ្លីផងដែរ។

លោកស្រី រ៉ូណា ស្មីត ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងជាអ្នកឃ្លាំមើល និងរាយការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ជំនួសលោក សូរិយា ប្រាសាទស៊ូប៊ែឌី ក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាជាផ្លូវការ លើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៥។ មជ្ឈដ្ឋានជាច្រើន បាននិយាយថា អ្នករាយការណ៍ពិសេសរូបនេះ ហាក់មានគំនិតវិជ្ជមាន ច្រើនជាង លោក សូរិយា ប្រាសាទស៊ូប៊ែឌី៕

អ្នករាយការណ៍ពិសេស UN នឹងធ្វើសន្និសីទកាសែត នៅរសៀលនេះ បង្ហាញពីលទ្ធផល ទស្សនកិច្ច១០ថ្ងៃនៅកម្ពុជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់