(ភ្នំពេញ)៖ ​យោងតាមសេចក្តីប្រកាស​ព័ត៌មានរបស់អ្នកនំាពាក្យក្រសួងយុត្តិធ៌ម ​ចុះថ្ងៃទី០៤ មេសា ឆ្នាំ២០១៦ បំភ្លឺថា រដ្ឋមន្រ្តីក្រសួងយុត្តិធ៌ម លោក អង្គវង្ស វឌ្ឍានា ​មិនបានចំណាយបា្រក់៥០០០ដុល្លារ ​ដើម្បីទិញភាគហ៊ុនចំនួន៥០០០នាឆ្នាំ២០០៧ ​ក្នុងក្រុមហ៊ុនមួយ​ដែលបានចុះបញ្ជីនៅBritish Virgin Islands​ ​នោះទេ។

ការបដិសេធខាងលើនេះ​ បានធ្វើឡើង ​បន្ទាប់ពីគេហទំព័រ​គេហទំព័រ​របស់ ICIJ ​បាន​សរសេរថា រដ្ឋមន្រ្តីក្រសួងយុត្តិធ៌មរបស់ប្រទេសកម្ពុជា ​លោក អង្គវង្ស វឌ្ឍានា ​បានទិញហ៊ុនចំនួន៥០០០ហ៊ុន ក្នុង១ដុល្លារ​នៅឆ្នាំ២០០៧​ ក្នុងក្រុម​ហ៊ុន RCD ​International Limited ស្ថិត​នៅ​លើ​ប្រជុំ​កោះ​ Virgin​ ​ប្រទេស​អង់គ្លេសនោះរួចមក។

យ៉ាងណាក៍ដោយ​ បើតាមសេចក្តីប្រកាសព័ត៌មាន​របស់អ្នកនំាពាក្យក្រសួងយុត្តិធ៌ម ​លោករដ្ឋមន្រ្តី​ អង្គវង្ស វឌ្ឍានា ​មិនធ្លាប់ស្គាល់ក្រុមហ៊ុនខាងលើនេះទេ ​ហើយក៍មិនធ្លាប់បាន​ទិញភាគហ៊ុន​ក្នុង​ក្រុមហ៊ុនបរទេសណាមួយឡើយ​ និងបានចាត់ទុកព័ត៌មាននេះ​ថាជាការភូតកុហកដែលធ្វើឲ្យសាធារណជនភ័ន្តច្រឡំ ​និងប៉ះពាល់កិត្តិយស​លោកអង្គវង្ស វឌ្ឍានា។

ជាមួយគ្នានេះដែរ​ ក្រសួងយុត្តិធ៌មកំពុងព្យាយាម​ទាក់ទងជាមួយ International Consortium ​Investigative Journalists (ICIJ) ​និងបណ្តាញសារព័ត៌មាននានា ​ដើម្បីបង្ហាញប្រភពឯកសារ​ពាក់ព័ន្ឋនឹងការអះអាង​ខាងលើ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាស​ព័ត៌មានរបស់អ្នកនំាពាក្យក្រសួងយុត្តិធ៌ម៖

សេចក្ដីប្រកាសរបស់ក្រសួងយុត្តធ

អ្នកនំាពាក្យចេញប្រកាសបំភ្លឺថា រដ្ឋមន្រ្តីក្រសួងយុត្តិធ៌ម មិនធ្លាប់បានទិញភាគហ៊ុន ក្រុមហ៊ុនបរទេសណាមួយឡើយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់