ម៉ិចស៊ីកូ៖ វាជារឿងពិតមួយ ដែលបុរសភាគច្រើន ចូលចិត្តទុក ពុកមាត់ និងពុកចង្កា របស់ពួកគេ ព្រោះថារបស់ទាំងនេះ អាចជួយឲ្យ ផ្ទៃមុខរបស់ គេហាក់មាន ចំណុចពិសេស និងមើលទៅ គួរឲ្យចាប់អារម្មណ៍ តែថ្មីៗនេះក្រុម អ្នកជំនាញ ជីវវិទូ បានបញ្ជាក់ថា ពុកចង្កា បានផ្ទុកនូវប្រភេទ បាក់តេរី ដែលកខ្វក់ សឹងតែស្មើនឹង លាមកក្នុងបង្គន់ ទៅហើយ។

យោងទៅតាម របាយការណ៍ របស់ក្រុមអ្នកជំនាញ ជីវវិទូផ្នែក មីក្រូទស្សន៍ នៃវិទ្យាស្ថាន Quest Diagnostics របស់ប្រទេស ម៉ិចស៊ីកូ បានឲ្យដឹងថា ពុកចង្កា ជាពិសេស គឺរបស់មនុស្ស ប្រុសនោះ បានផ្ទុក នូវប្រភេទបាក់តេរី ដែលមានក្លិនអាក្រក់ ដែលអាចកខ្វក់ ដូចទៅនឹងលាមក ដែលនៅក្នុង បង្គន់អញ្ចឹងដែរ។

របាយការណ៍ បានបញ្ជាក់ទៀតថា ពុកចង្កាគឺជា ប្រភេទរោម នៅលើមុខដែល អាចផ្ទុកនៅ ប្រភេទបាក់តេរី ដែលកខ្វក់ បានជាច្រើន ដែលពេលខ្លះ ពុកចង្កាមួយចំនួន ផ្ទុកបាក់តេរី ប្រភេទធម្មតា ប៉ុណ្ណោះប៉ុន្តែ មួយចំនួនទៀត គឺបានផ្ទុកបាក់តេរី ដ៏កខ្វក់និង មានក្លិនមិនល្អ ដែលអាចប្រៀប បានទៅនឹងលាមក ក្នុងបង្គន់។ តែយ៉ាងណាមិញ បាក់តេរីទាំងនោះ មិនងាយនឹង អាចបង្កជំងឺ ធ្ងន់ធ្ងរណាមួយ ដល់មនុស្ស បានឡើយ។

លោក John Golobic អ្នកជំនាញជីវវិទូ បាននិយាយថា “នេះគឺជារឿង មួយដែលធ្វើឲ្យ ខ្ញុំភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយ ថ្វីបើវាមិន អាចបង្កឲ្យ មនុស្សមាន ជំងឺធ្ងន់ធ្ងរ ក៏ដោយតែវា បានធ្វើឲ្យមាន ភាពកខ្វក់ បង្កើតឲ្យមាន ភាពរំខាន ជាពិសេសគឺ នៅលើផ្ទៃមុខ របស់មនុស្សប្រុស តែម្តង”។

យ៉ាងណាមិញ ក្រុមអ្នកជីវវិទូ ទាំងនេះក៏បាន បង្ហើបពីរបៀប ការពារដើម្បី កុំឲ្យមាន ប្រភេទបាក់តេរី ទាំងនោះផងដែរ ដោយបានលើកឡើថា “ចូរលាងដៃ របស់អ្នកឲ្យ បានញឹកញាប់ ឬក៏មុនពេល ប៉ះពាល់ពុកចង្កា របស់អ្នក ម្យ៉ាងវិញទៀត មិនគួរយកដៃ ទៅប៉ះពាល់ ពុកចង្ការបស់ អ្នកច្រើនដងពេកទេ ហើយអ្វីដែល សំខាន់នោះ គឺការដុសសំអាត ពុកចង្កា របស់អ្នក ជាប្រចាំ នោះអ្នកនឹងអាច ជៀសផុតពីប្រភេទ បាក់តេរី ដែលកខ្វក់ ទាំងនោះបានហើយ”៕


ការទុក ពុកចង្កា ដ៏ក្រាស់ៗបែបនេះ អាចបង្កឲ្យ មានការផ្ទុក នូវប្រភេទបាក់តេរី ដែលកខ្វក់ និងមានក្លិន មិនល្អ

ប្រភព៖ ខ្មែរឡូត

អ្នកជំនាញ៖ ពុកចង្កា មានផ្ទុកប្រភេទ បាក់តេរី ដែលកខ្វក់ និងមានក្លិន មិនល្អ ដូចលាមក ក្នុងបង្គន់!

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់